រាជធានីភ្នំពេញ៖ លោក លី សុខហេង ដែលជាក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាលោក ផែង វណ្ណៈ លោកគឺជាអ្នកលេងហ្វេសប៊ុកដែលល្បីល្បាញមួយរូប ហើយលោកត្រូវតុលាការធ្វើការឃុំខ្លួនអស់រយៈពេល ៣ខែរួចមកហើយ តាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ហើយពេលនេះត្រូវបាន ដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះតែម្តង។

ដោយឡែក លោក ផែង វណ្ណះ ក៏បានព្រមទទួលទោសកំហុសរបស់ខ្លួន ដោយស្នើសុំតុលាការដោះលែង ព្រោះបញ្ហាសុខភាព ក្រោយបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ផងដែរ ។លោកផែង វណ្ណៈ សរសេរក្នុងលិខិតសុំទោសថា “ខ្ញុំមានការសោកស្តាយជាពន់ពេក នូវកំហុសឆ្គងកន្លងមក និង សុំការខន្តីអភ័យទោសពីសម្តេចតេជោ នូវអ្វីដែលខ្ញុំបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក”

យ៉ាងណាមិញគួរបញ្ចាក់ផងដែរថា លោក ផែង វណ្ណះ ត្រូវ លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា នេះ ប្រកាសសាលក្រមផ្តន្ទាទោសលោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីល្បាញមួយរូប ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោសត្រឹម២ខែ១៥ថ្ងៃប៉ុណ្ណោះ និង ពិន័យ៤លានរៀលចូលថវិការដ្ឋ ពាក់បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤មាត្រា៤៩៥និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។



