ឃាត់ខ្លួនមន្រ្តីនគរបាលនិងបក្ខពួកសរុប ៤នាក់ ក្រោយពីលាយថ្នាំជាមួយស្រាឲ្យនារីបម្រើខារ៉ាអូខេ "ម៉ីម៉ី" ផឹករហូតដល់ស្លាប់ ធ្លាក់ខ្លួនឈឺ មានទាំងប្រើ...
-

កណ្តាល៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនមន្រ្តីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួកសរុប ៤នាក់ ពាក់ព័ន្ធការលាយថ្នាំជាមួយស្រាឲ្យនារីបម្រើខារ៉ាអូខេ "ម៉ីម៉ី" ផឹករហូតស្លាប់ និងធ្លាក់ខ្លួនឈឺ មានទាំងអំពើហិង្សាផងដែរ ដែលហេតុការណ៍នេះបានកើតឡើង ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។


ជនសង្ស័យមានឈ្មោះថា ទី១, ឈ្មោះ ទឹម វឌ្ឍនៈ អាយុ៣៩ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ, ទី២, ឈ្មោះ ចន្រ្តា វណ្ណះ អាយុ៣៥ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ, ទី៣, ឈ្មោះ កែវ វឌ្ឍនៈពូន អាយុ២៧ឆ្នាំ ជានគរបាលច្រកទា្វអន្តរជាតិក្អមសំណរ , ទី៤ឈ្មោះ វ៉ាន់ ជីវ័ន្ត អាយុ២៩ឆ្នាំ មុខរបរកម្មករ និងទី៥, ឈ្មោះ វណ្ណា អាយុ២៩ឆ្នំា មុខរបររត់តាក់ស៊ី (គេចខ្លួន)។

 

ជនរងគ្រោះមានទី១, ឈ្មោះ អ៊ិច ចន្នី អាយុ១៩ឆ្នំា ស្លាប់ , ទី២, ឈ្មោះ សន ស្រីនា អាយុ២៦ឆ្នាំ កំពុងសង្គ្រោះបន្ទាន់ , ទី៣, ឈ្មោះ រ៉ា សំណាង អាយុ២១ឆ្នាំ រងគ្រោះ និងទី៤, ឈ្មោះ ជា សម្ផស្ស អាយុ១៨ឆ្នាំ រងគ្រោះ។

ចំពោះវត្ថុតាងចាប់យក៖ថ្នាំម្សៅពណ៌សស្រអាប់​​១កញ្ចប់តូច(ពុំដឹងជាថ្នាំអ្វី)។ ដបទឹកសុទ្ធវីតាល់​មាន បន្សល់ទឹកថ្នាំពណ៌លឿង(ពុំដឹងថ្នាំអ្វី)។ សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១)។ តាមដំណើររឿង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យទាំង ៥នាក់ បានចូលទៅច្រៀងខារ៉ាអូខេ នៅហាង «ម៉ីម៉ី» បន្ទប់លេខ «៧៧៧៧» ដោយមាននារីកំដរចំនួន ០៤នាក់។ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំចំនួន ២ដប ទំហំប៉ុនម្រាមដៃមក លាយជាមួយភេសជ្ជៈគោជល់ ហើយលាយគ្នារួចឲ្យគ្នីគ្នាចាក់ចូលកែវតូចៗ ឲ្យនារីកំដររៀងៗខ្លួនផឹក បានជា ៥ ទៅ ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច៕