ចោរគាស់ផ្ទះ...ជនមិនស្គាល់អត្តសញ្ញាណ ចូលគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិអស់...
ស៊ីហៀង
-

បាត់ដំបង៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងនៅខេត្តបាត់ដំបង ត្រូវបានចោរមិនអត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពគាស់ខ្ទេច យកអស់ទ្រព្យសម្បត្តិមួយ ដែលហេតុការណ៍នេះស្ថិតនៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


ជនរងគ្រោះមានឈ្មោះ រត្ន័ សុគួន ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


ប្រភពពីលោក លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត  បានប្រាប់ឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះ និងទ្វារបន្ទប់របស់ជនរងគ្រោះ ខណៈដែលរងគ្រោះមិនផ្ទះ ។ សម្ភារៈដែលបាត់បង់រួមមាន ខ្សែកផ្លាទីន ចំនួន០២ខ្សែ, ជញ្ជៀនចំនួន០៣វង់, បន្តោងខ្សែកផ្លាទីនមួយខ្សែ, ប៉ុស្តិ៍ផ្សារដែកមួយ, ម៉ូទ័រកាត់ដែកមួយ និងម៉ូទ័រស្វានដែកមួយ។


បច្ចុប្បន្នសមត្ថកិច្ចកំពុងតែ ធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ ដើម្បីតាមចាប់ខ្លួនជនសង្ស័យដើម្បីយកមកធ្វើការតាមនីតិវិធី៕