ជួយស៊ែរបន្តផង! ចង់ទិញរថយន្តមួយទឹកគុណភាពខ្ពស់ អាចមានឱកាសដើរលេងក្រៅប្រទេស ស្វែងរកនៅទីនេះ
សីហា
-

បើនិយាយពីទីផ្សាររថយន្តមួយទឹកមកពីបរទេស បច្ចុប្បន្នមានការពេញនិយមប្រើប្រាស់ច្រើននៅប្រទេសកម្ពុជា ដែលក្នុងនោះគេសង្កេតឃើញថា ការប្រកបអាជីវកម្មលក់រថយន្តមួយទឹកត្រូវបានធ្វើឡើង តាមរយៈអ្នកលក់ជាលក្ខណៈគ្រួសារ និងលក្ខណៈក្រុមហ៊ុន ស្របពេលដែលទីផ្សាររថយន្តថ្មី ភាគច្រើនត្រូវបានដាក់លក់ដោយក្រុមហ៊ុនម្ចាស់ផលិតផលដោយផ្ទាល់ ។

ទោះបីជាមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែលពាក់ព័ន្ធយ៉ាងណាក្តី សម្រាប់ទីផ្សាររថយន្តមួយទឹក គេនៅតែឃើញមានបញ្ហាកើតឡើងជារឿយៗ ពាក់ព័ន្ធនឹងករណីរថយន្តត្រូវបានកែច្នៃពីសណ្ឋានដើមរួមមាន ការកាត់ត ការបាញ់ថ្នាំប្តូរពណ៌ ហើយមួយចំនួនទៀតក៏ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃលិខិតស្នាមផ្សេងៗ ដែលនេះគឺជាកង្វល់ដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់ ព្រោះក្រៅពីខាតបង់ទ្រព្យសម្បត្តិហើយ វាក៏ពាក់ព័ន្ធនឹងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ។

ក្នុងចំណោមហាងលក់រថយន្តមួយទឹកពីបរទេសជាច្រើននៅកម្ពុជា ក្រុមហ៊ុន លី ហួរ លីស៊ីង គឺជាក្រុមហ៊ុនធំមួយដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលមានលក់រថយន្តមួយទឹកពីបរទេសជាច្រើនម៉ូដែល និងត្រូវបានជឿជាក់ថាសុទ្ធតែមានគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត ឬអាចនិយាយបានថាជាតម្លៃទីផ្សារ ។ 

ថ្មីៗនេះក្រុមហ៊ុនមានផ្តល់ជូនកម្មវិធីពិសេស ទៅកាន់គ្រប់អតិថិជនទាំងអស់ទាំងអតិថិជនដែលបានទិញរថយន្តនៅក្រុមហ៊ុនផ្ទាល់ និងអតិថិជនដែលបានទិញរថយន្តនៅហាងផ្សេងដែលប្រើសេវារំលស់របស់ក្រុមហ៊ុនចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ នឹងអាចទទួលបានឱកាសចាប់ឈ្មោះផ្សងសំណាងទៅដើរលេងនៅប្រទេស សិង្ហបុរី-ម៉ាឡេស៊ី ចំនួន ៣យប់ ៤ថ្ងៃ ដែលរង្វាន់ផ្តល់ជូនសរុបមានរហូតដល់ ២០នាក់ ក្នុងនោះរាប់បញ្ចូលទាំងដៃគូម្នាក់ដែលអតិថិជនអាចនាំទៅជាមួយផងដែរ ៕

ទំនាក់ទំនងក្រុមហ៊ុន៖

ទូរស័ព្ទ៖ 023 900 779 / 061 558 989 / 081 558 989

គេហទំព័រ៖ www.lyhourleasing.com

Facebook: www.facebook.com/lyhourleasing

Youtube: https://www.youtube.com/watch?v=xCzTPnor_E0