ស្នងការនគរបាលរាជធានី បណ្តេញមន្រ្ដីនគរបាល២០រូប ចេញពីក្របខណ្ឌមន្ត្រីរាជការ ដោយសារមូលហេតុ....!
ភ្នំពេញ: យោងតាមផេករបស់នគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាលជាតិចំនួន២០រូប នៃស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានដកហូតឋានន្តរសក្កិ និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ ដោយសារមូលហេតុបោះបង់ចោលការងារ។ ការបណ្តេញនេះ បានធ្វើឡើងតាមរយ:សេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមសេចក្តីប្រកាសមន្ត្រីនគរបាលទាំង២០រូបដែលបានបណ្តេញនោះ រួមថ្នាក់អនុសេនីយ៍ឯកចំនួន៤នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន១១នាក់ និងថ្នាក់អនុសេនីយ៍ត្រីចំនួន៤នាក់ និងព្រឹន្ទបាលទោម្នាក់ ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។