ឃាត់ខ្លួនមនុស្ស១៥៥នាក់ ក្នុងការស៊ីណូឡាក់គី កាលពីម្សិលមិញ ធ្វើតេស្តទឹកនោម រកឃើញមនុស្ស១៤៤នាក់ មានសារធាតុគ្រឿងញៀន!
បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៣ៈ៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ ស្ថិតនៅភូមិកក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងករណីបង្ក្រាបចុះចាប់មនុស្ស ក្នុងកាស៊ីណូឡាក់ ចំណោមមនុស្សជា១៥៥នាក់ មានអ្នកជាប់បញ្ហាគ្រឿងញៀន មានដល់ទៅ១៤៤នាក់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានថ្លែងកាលពីថ្ងៃទី១៩ ខែមិថុនា នេះថា “កម្លាំងនគរបាល បានឃាត់ខ្លួន១៥៥នាក់ ក្នុងការស៊ីណូឡាក់គី រកឃើញមុខសញ្ញាចែកចាយ៥នាក់ រួមវត្ថុតាង និងធ្វើតេស្តទឹកនោម រកឃើញអ្នកប្រើប្រាស់គ្រឿងញៀន មានដល់ទៅ១៤៤នាក់ទៅហើយ” ។
លោកបន្តថា មុខសញ្ញាទាំងនេះ នគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។