ក្មួយស្រីពិតជាមានសំណាងមែន...លោកពុកឈរសិតសក់ឲ្យកូនស្រីជាទីស្រលាញ់ មុនជូនទៅសាលារៀន ពិតជាគួរឲ្យ...(មានវិដេអូ)
-

ពាក្យថាប៉ា គឺជាបុរសម្នាក់ដែលអស្ចារ្យបំផុតសម្រាប់កូនៗ ដែលលោកបានចិញ្ចឹមបីបាច់ មើលថែរក្សា តាំងពីកូននៅតូចក្រូចឆ្មា មិនថាលំបាកយ៉ាងណា ក៏លោកតែងតែខំប្រឹងមើលថែកូនឲ្យបានល្អ។ ប៉ាបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលកូនចង់បាន មិនថាក្តីសុខផ្លូវកាយ ផ្លូវចិត្ត គឺលោកតែងតែផ្តល់ដល់កូនគ្រប់ៗគ្នា។


យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kison Rayya បានបង្ហោះវិដេអូ​ ប្រមាណជា១៥វិនាទី ពីសកម្មភាពលោកប៉ា​ កំពុងតែឈរសិតសក់ឲ្យកូនស្រីមុនទៅរៀន ។ ក្តីស្រលាញ់មួយនេះបានធ្វើឲ្យមហាជនជាច្រើន រំភើបស្ទើរតែស្រក់ទឹកភ្នែក ព្រោះនេះគឺជាក្តីស្រលាញ់របស់ពុកចំពោះកូន ។ ពុកតែងចង់ឃើញកូនស្អាត ចង់ឃើញកូនល្អ គ្រប់ពេល។ 


វិដេអូនេះ ពិតជាបានបង្ហាញពីសេចក្តីពិតៗ ពីអ្នកមានគុណដែលមានចំពោះកូន ដែលគ្មានអ្វីមកកាត់ថ្លៃបាន។ ទន្ទឹមនឹងនេះម្ចាស់គណនីហ្វេសប៊ុក បានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា "លោកពុកធ្វើគ្រប់យ៉ាងដើម្បីកូន ឃើញហើយពិតជាគួរអោយសសើរណាស់ ក្មួយស្រីពិតជាមានសំណាងដែរមានប៉ាបែបនេះ សូមជួយស៊ែរលើកចិត្តគាត់ផងបងប្អូន??????"។


មានវិដេអូ៖



ប្រភព៖ Kison Rayya