ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយរឿងម្ចាស់ក្លឹប Luxurious ដែលកំពុងតែល្បីពេញបណ្តាញសង្គមហ្វេសប៊ុក..
-

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកធ្វើការបកស្រាយ ពាក់ព័ន្ធរឿង អ្នកកាត់ខ្សែបូណ៍ បើកសម្ភាធក្លឹបកម្សាន្ដ លុច្សសារី ។


នៅក្នុងគណនីហ្វេសប៊ុករបស់ PHNOM PENH Police Commissariat បានប្រាប់ឲ្យដឹងថា៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


សូមឆ្លេីយតបទៅនឹងសារព័ត៌មានមួយដែលបានចុះផ្សាយនៅថ្ងៃនេះថា​ "​ ចំណែកបុរសសម្បុរខ្មៅម្នាក់ដែលបានចាប់ខ្លួនមកពីស្រុកកំរៀង​ ខេត្តបាត់ដំបង​ ស្នាក់នៅបន្ទប់ជួលនោះ.....បេីជាម្ចាស់ក្លឹប​ ម្តេចមិនឃេីញហំហែងឡេីងកាត់ខ្សែបូពណ៌ក្រហម” ?


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់យ៉ាងច្បាស់ជូនមហាជនអោយបានជ្រាបថា​ :

1. បុរសសម្បុរខ្មៅម្នាក់ដែលមានឈ្មោះ​ ហួន​ ទូច​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ ជនជាតិខ្មែរ​ ត្រូវបានចាប់ខ្លួន​ នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ គឺជាអង្គរក្សនៅក្លឹបលុច្សសារី​

2. បុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ ដែលមានឈ្មោះ​ ឡេង​ សុខគង់​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ ជនជាតិខ្មែរ​ គឺជាប្រធានសន្តិសុខប្រចាំមជ្ឈមណ្ឌលកំសាន្តរ៉ុក។


សូមបញ្ជាក់បន្ថែមថា​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានឯកឧត្តម​ ឧត្តមសេនីយ៌ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគបាលរាជធានីភ្នំពេញ​ លោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ទាំងការដឹកនាំបញ្ជា​ បង្ក្រាបដោយផ្ទាល់​ ក៏ដូចជាបញ្ជាកម្លាំងគ្រប់ផ្នែកដែលពាក់ព័ន្ធដេីម្បីស្វែងរកចាប់មេខ្លោងមកផ្តន្ទាទោស។


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការសំណូមពរដល់សារព័ត៌ទាំងឡាយដែលមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់​ គ្រប់ជ្រុងជ្រោង​ និងពិតប្រាកដទេ​ សូមមេត្តាកុំផុស​ ដេីម្បីអោយមហាជនមានការយល់ច្រឡំ​។


សូមមេត្តា​ កុំព្រោះតែចង់អោយផេកល្បី​ ដេីម្បីបានLike និង​ Share ច្រេីន​ សុខចិត្តចុះផ្សាយព័ត៌មួយចំនួនទាំងខ្លួនឯងដឹងថាវាជាព័ត៌មានមិនពិត ។សូមអរគុណ!!!៕


ប្រភព៖ PHNOM PENH Police Commissariat