សូមមើលឃើញផ្នែកល្អរបស់គេខ្លះផង!! ក្នុងលោកនេះ រកមនុស្សល្អបរិសុទ្ធទាំងស្រុង មិនឲ្យមានចំណុចខ្វះខាតសោះ តែម្តងនោះមិនបានទេ បុគ្គលដែលយល់ពីលក្ខណៈ ពិតបែបនេះ រមែងមិនមើលទោសអ្នកដទៃសោះឡើយ នេះជារឿងពិតរបស់បុថុជ្ជន ។
មានចំណុចខ្លះយើងថាល្អ តែអ្នកដទៃគេថាមិនល្អ ចំណុចខ្លះទៀត យើងថាមិនល្អ តែអ្នកផ្សេងគេថាល្អ ក៏ធ្វើឲ្យយើងខឹងក្រោធភ្លាមព្រោះគិតថា អ្នកនោះហ៊ានប្រទូស្ត ហ៊ានជម្នះនឹងខ្លួន ។

កាលបើបុគ្គលណាមួយធ្វើទង្វើមិនត្រូវចិត្តយើង នឹងធ្វើឲ្យយើងក្រោធខឹងភ្លាម ដូច្នេះដើម្បីរំសាយចិត្តខឹង គឺយើងកុំចេះតែនឹកដល់ចំណុចនោះ ផ្នែកនោះរបស់គេ តែគប្បីបែរទៅមើលឬរលឹកដល់សេចក្ដីល្អរបស់គេវិញ ព្រោះមនុស្សយើងមិនមែនប្រព្រឹត្តតែអំពើអាក្រក់ទាំងអស់ទេ អំពើសុចរិតក៏គេធ្វើខ្លះដែរ បុថុជ្ជនគឺវាតែយ៉ាងហ្នឹងឯង គ្មានអ្នកណាល្អគ្រប់ដប់ទេ ៕
ប្រភព៖ កោះសន្តិភាព