ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់កុមារី ញិល អែនជិលរិកា កូនខ្មែរ កាត់អាមេរិក ដោយប្អូនស្រីបានចូលរួមក្នុងការប្រកួតក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទីមួយ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់បងប្រុសនាងបានបង្ហោះសារ នៅលើបណ្តាញសង្គម ដោយមានស្រ្តីម្នាក់បានល្បួងយកនាងនិងប្អូនប្រុសទៅបាត់។ ម្ចាស់គណនីមានឈ្មោះថា Chheng TiMa បានរៀបរាប់ថា "មិនអស់ថ្មទេ សូមជួយសែរ ម្នាក់មួយមក ខ្ញុំបាទឈ្មោះl ឆេង ទីម៉ា បានបាត់ ប្អូនប្រុស និង ប្អូនស្រី ២នាក់ដូចក្នុងរូបបេីបងប្អូនណាបានឃេីញ សូមមេត្តាជួយផ្ដល់តំនិងអោយផងលេខទូរសព្ទ័ខ្ញុំបាទ Tell:0969233184;093344156 096 60 43 563 សូមមេត្តាជួយshareជាបន្ទាន់អោយផងព្រោះឋក្រកំុមគ្រួសារកំពង់តែរងចាំកូន(បញ្ជាក់មានស្រី្តមនាក់មកពីអាមេរិក មកល្បួងយកកូនខ្ញុំទៅfacebookស្រី្តម្នាក់នោះឈ្មោះRy Cham"។

ក្រោយពីបានបង្ហោះនៅលើបណ្តាញសង្គមមិនបានប៉ុន្មានម៉ោងផង ពេលនេះម្ចាស់គណនីរូបនេះបានបង្ហើរប្រាប់ឲ្យដឹងទៀតថា "សូមដោះលែង ក្មេងទាំងពីនាក់ មកវិញមក មេត្តា អាណិត ក្មេងៗផង"។

យ៉ាងណាមិញ ម្ចាស់គណនីបានត្រឹមតែបង្ហើបពីមុខមាត់របស់ស្ត្រីម្នាក់ ដែលបានល្បួងប្អូនស្រីគាត់ទៅតែប៉ុណ្ណោះ៕







ប្រភព៖ Chheng TiMa