ចង់អាណា... ងាប់អីងាប់ទៅ អញមិនខ្វល់! ក្នុងសង្គមមួយនេះ សល់មនុស្សចឹងប៉ុន្មានអ្នកទៀត?.... (មានវីដេអូ)
-

ហ្វេសបុកៈ កាលពីថ្មីៗនេះ វីដេអូមួយត្រូវបានបណ្ដាញសង្គមធ្វើការចែករំលែកតៗគ្នា ដោយនិយាយពីបុរសម្នាក់ បើកឡានទំនើប ដល់ Lexus NX 200T តែចរិតវិញមិនថ្លៃតាមឡានសោះ ខណៈពេលដែរមានរថយន្ដសង្រ្គោះបន្ទាន់ កំពុងដឹកអ្នកជំងឺ ហើយប្រញាប់ ស្រាប់តែបុរសខាងលើបើករថយន្ដធ្វើមិនដឹង មិនខ្វល់ថាមានរឿងអ្វីទេ រហូតដល់មហាជនមួយចំនួនសរសេរសារខ្លីថា "ខ្ញុំស្មានតែសត្វបេីកឡានតេី បងប្អូនមេីលយូរទៅ ទេីបដឹងថាមនុស្សសោះ ពិតជាអត់កំណេីតមែនហ្ហា..??? ចង់អាណាឈឺអីក៏ឈឺទៅ ងាប់អីក៏ងាប់ទៅ សំខាន់អញបើកឡានផង អញមើលទូរស័ព្ទផង តើស្រុកយើង នៅមានមនុស្សខួរសម្រាម បែបហ្នឹងប៉ុន្មានលាននាក់ទៀត???" ៕