ឃើញស្អាតបាត កុំទុកចិត្តឲ្យសោះ! មុនចូលគុក ជាចោរដើរលួចទ្រព្យសម្បត្ដិ របស់អ្នកភូមិ ដល់ចេញពីគុកវិញ កាប់ប្លន់ម៉ូតូ តាមផ្លូវម្ដង
-

ភ្នំពេញៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះតាមផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ង្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ មានឈ្មោះ រុន ត្រសេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអតីតជាចោរដើរលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ លុះចេញពីគុកវិញ បែក្លាយជាមេចោរ ដើរកាប់ប្លន់ម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបា។

ជនសង្ស័យប្រើប្រាស់ម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HR-6715 ជាមធ្យោបាយ ដើរធ្វើសកម្មភាពកាប់ប្លន់ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនច្រើនថ្ងៃ ខែមកហើយ តែជនសង្ស័យព្យាយាមរត់គេច រហូត ទើបនៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ ឃើញតាមផ្លូវ កម្លាំងដេញតាមរហូតរត់ចូលផ្ទះ អស់រយ:ពេលជិត១០ម៉ោង ទម្រាំចាប់ខ្លួនបាន រួមជាមួយដីកាតុលា បង្គាប់ចាប់ខ្លួនផង រហូតដល់ម៉ោង៥ល្ងាច ទើបចាប់ខ្លួនបាន ដកហូតម៉ូតូមួយគ្រឿងផង។ ឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ ៕