ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់កុមារី ញិល អែនជិលរិកា កូនខ្មែរ កាត់អាមេរិក ដោយប្អូនស្រីបានចូលរួមក្នុងការប្រកួតក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទីមួយ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែទឹកដមសំលេងរបស់ប្អូនស្រី ។
កាលពីពេលនេះថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់បងប្រុស របស់កុមារី ញិល អែនជិលរិកា បានបង្ហោះសារ សូមការជួយពីសមត្ថកិច្ចតាមច្រកព្រំដែន មេត្តាជួយដល់តាមចាប់ខ្លួនស្រ្តីម្នាក់នៅក្នុងរូបនេះផង និងឃាត់ខ្លួនប្អូនស្រី និងប្អូនប្រុសទុកផង។
នៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសរបស់កុមារី ញិល អែនជិលរិកា បានបង្ហោះសារថា "សូមជួយស៊ែរម្នាក់មួយមក ក្នុងនាមខ្ញុំជាបងប្រុស សូមបងៗសមត្ថកិច្ចជួយតាមមើលច្រកទ្វារជាបន្ទាន់! អាចចេញតាមផ្លូវគោកទៅថៃឡាវ វៀតណាម"។
គួរបញ្ជាក់ផងដែរថា បងប្រុសរបស់កុមារី ញិល អែនជិលរិកា បានបង្ហោះសារថា "មិនអស់ថ្មទេ សូមជួយសែរ ម្នាក់មួយមក ខ្ញុំបាទឈ្មោះl ឆេង ទីម៉ា បានបាត់ ប្អូនប្រុស និង ប្អូនស្រី ២នាក់ដូចក្នុងរូបបេីបងប្អូនណាបានឃេីញ សូមមេត្តាជួយផ្ដល់តំនិងអោយផងលេខទូរសព្ទ័ខ្ញុំបាទ
Tell:0969233184;093344156 096 60 43 563 សូមមេត្តាជួយshareជាបន្ទាន់អោយផងព្រោះក្រុមគ្រួសារកំពង់តែរងចាំកូន(បញ្ជាក់មានស្រី្តមនាក់មកពីអាមេរិក មកល្បួងយកកូនខ្ញុំទៅfacebookស្រី្តម្នាក់នោះឈ្មោះRy Cham"។
ទន្ទឹមនឹងនេះ លោក K01 បានរៀបរាប់ឲ្យដឹងថា "ព្រះជួយ ប្រិយមិត្តសូមជួយ ស៊ែរអោយក្មេងផង ប៉ាស្រែកយំរកកូន ព្រមទាំងសាច់ញ្ញាតិបេក្ខនារី the voice kids ដ៍ល្បីមួយរូប នៅរដូវកាលទី1 មិនទាន់ដឹងមូលហេតុ"។
លោកប៉ា របស់ប្អូនស្រី ញិល អែនជិលរិកា បានរៀបរាប់ទឹកភ្នែកថា "សូមឲ្យកូនត្រឡប់មកប៉ាវិញមក ប៉ាមានតែកូនពីរនាក់ទេ។ ហើយប៉ាសន្យាថានឹងមើលថែកូន ឲ្យបានល្អជាមុន ប៉ាឈប់ជេរ ប៉ាឈប់វាយកូនទៀតហើយ ឲ្យតែកូនត្រឡប់មកវិញ។ មួយទៀតរឿងម៉ាក់របស់កូន ប៉ានឹងមិនរករឿងគាត់នោះទេ សូមឲ្យកូនត្រឡប់មកប៉ាវិញមកណាកូន"។










មានវិដេអូ៖
ប្រភព៖ Satawath FC 20