កាលពីថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sok Chun បានបង្ហោះសារយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះការបាត់បង់កូនប្រុសជាទីស្រលាញ់ ដោយគាត់បានស្លាប់ដោយសារតែជំងឺគ្រុនឈាម។

បើយោងតាមគណនីហ្វេសប៊ុកបានរៀបរាប់ថា "ញុំបាទឈ្មោះភិនសុជុន ខ្ញុំបាទថ្ងៃនេះមានទុក្ខដ៏សែនក្រៀមក្រំដោយសាររូបកូនខ្ញុំបាទឈ្មោះភិន សុខ បានទទួលមរណភាព?ដោយសារតែជំងឺគ្រុនឈាម?នៅថ្ងៃអាទិត្យ ទី07 ខែកក្កដា ឆ្នាំ 2019 វេលាម៉ោង 11ថ្ងៃត្រង់ហេតុនេះហើយសូមមេត្តាបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នអោយមែនទែន សូមបញ្ជាក់រោគសញ្ញាជំងឺនេះ ក្តៅដល់កម្រិតទាល់តែប្រកាច់ក្មេងដាច់ខ្យល់ស្លាប់ភ្លាម ?បើសិនជាខ្ញុំបាទសរសេរបង្ហោះសារនេះ។ប៉ះពាល់ខុសត្រង់ណាសូមមេត្តាអនុគ្រោះដល់រូបខ្ញុំបាទផង???ខ្ញុំបាទបានធ្វើពិធីរំលាយសពនៅយប់ស្អែកម៉ោង 8យប់ នៅភូមិចាន់គិរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ្ញុំបាទសូមគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមរំលែកទុក្ខបុណ្យព្រឹកស្អែកនេះផងដោយការសូមអភ័យទោសពីចម្ងាយសូមអរគុណ???"។

ទន្ទឹមនេះក៏មានបងប្អូនជាច្រើន បានបង្ហោះសារចូលរួមរំលែក និងជាសារសូមឲ្យបងប្អូន ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះតែគ្រុនឈាមឆ្នាំនេះ មានកម្រិតខ្ពស់ និងធ្វើឲ្យមនុស្សស្លាប់ជាច្រើនអ្នក៕




ប្រភព៖ Sok Chun