លោកស្នងការខេត្តកំពត បង្ហោះសារដាស់តឿនដល់បងប្អូនទាំងអស់គ្នា សូមកុំយកគំរូតាមនារីម្នាក់នេះ...
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា "សារដាស់តឿនដល់បងប្អូនទាំងអស់គ្នា សូមកុំយកគំរូតាមនារីម្នាក់នេះ ។


តាមរយៈព័ត៌មាននេះ សមត្ថកិច្ចនៃស្នងការដ្ឋានបានស្រាវជ្រាវតាមរយះការងារជំនាញ គឺរថយន្តនេះមិនបានបាត់នោះទេ ។ នារីម្ចាស់ហ្វេសប៊ុក ឈ្មោះ តូច ណាវី កើត១៩៨០ កំណើតភូមិកំពង់កណ្តាល សង្កាត់កំពង់ កណ្តាល ក្រុងកំពត បច្ចុប្បន្ននៅភូមិរោង ម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។( បានបង្ហោះសារក្នុង Facebook ថារថយន្តរបស់ខ្លួនត្រូវបានបាត់នៅស្រុកឈូក ) រថយន្តនោះពុំបានបាត់ទេគឺប្តីឈ្មោះ ឆុន សិលា អាយុ ៣៥ ឆ្នាំ កំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត (មានចុះសំបុត្រអាពាហ៍ពិពាហ៍នៅឃុំដូនយ៉យ ស្រុកឈូក) អ្នកទាំងពីរ (មានបញ្ហាទាស់ទែងគ្នាជាពាក្យសំដីក្នុងគ្រួសារ) ទើបនារីនេះបង្ហោះសារថារថយន្តរបស់ខ្លួនត្រូវបានបាត់ ពាក់ពន្ធ័ករណីខាងលើនេះគឺបានធ្វើអោយប៉ៈពាល់ដល់កត្តិយសសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តកំពតទាំងមូល។


នារី តូច ណាវី បានប្តឹងដោយភូតកុហកដល់អាជ្ញាធរនាំឱ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ អំពើនេះបំពានមាត្រា ៥២៤ នៃក្រមព្រហ្មទណ្ឌ ។


នៅថ្ងៃទី (០៨ កក្កដា ២០១៩) នារី តូច ណាវី ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីចាត់ការតាមច្បាប់។ នេះជាសារដល់បងប្អូនទាំងអស់គ្នាមុនធ្វើអ្វីមួយត្រូវគិតគូរអោយបានច្បាស់លាស់ជៀសវាងបង្កបញ្ហាដល់ខ្លួននិងប៉ៈពាល់ទៅដល់ច្បាប់ ៕


ប្រភពៈ Mao Chanmathurith