ឆាប់ដោះស្រាយភ្លាម ! ប្រជាពលរដ្ឋនៅព្រះសីហនុ ត្រូវ ក្រុមហ៊ុនចិន ដាក់កុងត្រូល ហាមឃាត់មិនឲ្យចូលផ្ទះ.....(មានវីដេអូ)
ស៊ីហៀង
-

ព្រះសីហនុ៖​ នៅក្នុងពេលថ្មីៗនេះប្រជាជនបានកើតមានការ ខឹងច្រឡោត និងក្តៅក្រហាយខ្លាំងណាស់ ដោយសារតែក្រុមហ៊ុនចិន បានដាក់កុងត្រូល និងធ្វើការឃាត់ឃាំងប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរ ចេញចូលតាមចិត្តនោះទេ គឺពេលចូលសួរនាំធ្វើដូចប្រជាពលរដ្ឋខ្មែរជាចោរអញ្ចឹង ហើយនៅពេលដែលមានអ្នកជំងឺឈឺឆ្កាត់ម្តងៗទម្រាម់តែបានទៅដល់មន្ទីពេទ្យស្ទើតែដាច់ខ្យល់ស្លាប់ម្តងម្កាលទៅហើយ ដោយសារកុងត្រូលនេះ។

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋនៅទីនោះបានកើតទុកមិនសុខចិត្ត កន្លែងនេះជាស្រុកភូមិរបស់ខ្លួនសោះហេតុអ្វីបានជាដាក់ការហាមឃាត់នៅពេលធ្វើដំណើបែបនេះ ហើយបញ្ចាក់ផងដែរថា សម្តេចតេជោ ហ៊ុន ស៊ែន និង សម្តេចក្រឡាហោម ស ខេង បានប្រកាសក្តែងៗហើយថា នៅក្នុងប្រទេសកម្ពុជា ហាមដាច់ខាតមិនអនុញ្ញាតឲ្យដាក់កុងត្រូលទេ តែក្រុមហ៊ុនចិនមួយនេះនៅតែបំពានប្រសាសន៍របស់ថ្នាក់ដឹកនាំដូច្នេះហើយសូមលោក អភិបាលខេត្ត និងមន្ត្រីថ្នាក់លើជាន់ខ្ពស់មេត្តាជួយដោះស្រាយចំពោះរឿងមួយនេះផង។ សូមទស្សនាវីដេអូខាងក្រោម៖