ទឹកដោះម្តាយថ្លៃ បានធ្វើឲ្យជីវិតមួយគ្រួសាររួចផុតពីសេចក្តីស្លាប់ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៤គ្រឿងបុកខ្ទប់គ្នា នៅខេត្តព្រះសីហនុ...(មានវិដេអូ)
-

កាលពីថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០១៩​ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឈន រតនា បានបង្ហោះសារថា "8/កក្កដា/2019 ដោយអំណាចនូវកុសលផលបុណ្យនឹងទាន ដែលខ្ញុំបានសាងយ៉ាងផ្ជាប់ផ្ជួន( ជាពិសេសគឺទឹកដោះម្តាយថ្លៃ ) ពួកខ្ញុំត្រូវបានរួចផុតពីចង្កូមមច្ចុរាជ ចូលនាំគ្នាសាងអំពីល្អអោយបានច្រើន ដើម្បីទទួលនូវអ្វីដែលយើងចង់បានដូចរូបខ្ញុំនៅថ្ងៃនេះស្រាប់ ពួកយើងខ្ញុំអត់ទាន់ចង់ទៅណាចោលពីអ្នកទាំងអស់គ្នានោះទេ សូមបើកបរអោយមានការប្រុងប្រយត្ន័ផងបងប្អូន ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះមិត្តភក្រ្ត័បងប្អូនទាំងអស់ ដែលបានComment Chats នឹងCallមកសួរសុខទុក្ខព្រមទាំងជូនពរក្រុមគ្រួសាររបស់ខ្ញុំបាទ??????????"។


គួររំលឹកផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ​១៨៨-១៨៩ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។


សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត​ទាំង៤​គ្រឿងបុកតគ្នា​ មានទិសដៅភ្នំពេញឆ្ពោះ-ខេត្តព្រះសីហនុ ទី១​រថយន្តម៉ាក NISAN ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-9993 បើកបរដោយឈ្មោះ ម៉ៃ តុលា ភេទប្រុស អាយុ​៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រេច ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ទី​២​រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2C-8939 បើកបរដោយឈ្មោះ ចែម បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣​រថយន្តម៉ាក TOYOTA -PRUIS ពណ៌ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ 2AW-8296 បើកបរដោយឈ្មោះ ឈន រតនា ភេទប្រុស អាយុ​៤១ឆ្នាំ មានទីលំនៅសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ និងទី​៤​រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-0225​(អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)។ ចំពោះករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង និងនាំយករថយន្តទាំង៤ បានយករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង ដោយឡែកអ្នកបើករថយន្ត FUSO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕​​ 


មានវិដេអូ៖




​ប្រភព៖ ឈន រតនា