កុំដាច់ចិត្តអូសរំលងអី...ស្រ្តីពោះធំគ្រប់ខែម្នាក់ គ្មានថវិការសម្រាប់សំរាលកូនទេ ប្រឹងទៅកាប់ព្រៃជាម្តាយ ដើម្បីរកលុយទុកសំរាលកូន...(មានវិដេអូ)
បើយោងតាមគណនីហ្វេសប៊ុករបស់លោក អ៉ី សុខស្រៀង បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "ថ្ងៃទី ៩ ខែ៧កក្កដា ឆ្នាំ២០១៩ពោះធំគ្រប់ខែគ្មានថវិកាសម្រាប់សម្រាលកូន ម្ដាយស៉ីឈ្នួលកាប់ព្រៃឲ្យគេទាំងឈឺ..?០៩២៧៥៤៧៧៦/ ០៩៦៨៤៤៧៤៨៧??
សម្សត់ណាស់ ប្អូនស្រី ឡី អាយុ ៣០ ឆ្នាំ ប្ដីចុះចោល ពោះធំគ្រប់ខែហើយគ្មានថវិកាសម្រាប់សម្រាលកូនទេ ចំណែកម្ដាយដើរស៉ីឈ្នួលកាប់ព្រៃឲ្យគេទាំងឈឺ ថ្លៃខ្លះអស់កម្លាំងដើរដួលនៅតាមព្រៃ ប្អូនស្រី ឡី និងម្ដាយព្រមទាំងកូនចៅដាច់ចិត្តលើកដៃសំពះសុំអង្វរឲ្យសប្បុរសជនជួយជាអង្ករនិងថវិកាខ្លះសម្រាប់សម្រាលកូនដោយសុវត្ថិភាពផង។ គ្រួសារប្អូនស្រី ឡី រស់នៅក្នុងភូមិទួលប្រាសាទក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ខ្ញុំសូមអំពាវនាវ ទៅដល់សប្បុរសជនដែលរស់នៅក្នុងស្រុក និងក្រៅស្រុក មេត្តាជួយដល់គ្រួសារគាត់ផង ដើម្បីឲ្យគាត់ឆ្លងទន្លេដោយសុវត្ថិភាពផង"។



មានវិដេអូ៖
ប្រភព៖ អ៉ី សុខស្រៀង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។