សូមជួយលោកយាយនិងចៅតូចផង...ឆេះអស់រលីងហើយ​ គ្មាននៅសល់អ្វីទៀតទេ ពេលនេះសូម្បីតែបាយក៏គ្មានហូបដែរ...
-

ស្វាយរៀង៖  កាលពីវេលាម៉ោង៥និង១០នាទី ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះរបស់លោកយាយចំណាស់ម្នាក់ ដែលគាត់រស់នៅជាមួយចៅតូចៗពីរនាក់ ខ្ទេចគ្មានសល់ ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។


ផ្ទះដែលរងការខូចខាតនោះមានទំហំ៤×៥m ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី ។ សំភារៈដែលខូចខាតរួមមានៈ កន្ទេល មុង ភួយ ខ្នើយ អង្ករចំនួន០១ធុងប៉េត្រូ គ្រែធំមួយ ធុងប៉េត្រូចំនួន០៣ និងសម្ភារមួយចំនួនទៀត បានឆេះអស់ទាំងស្រុង។


លោកយាយកំសត់មានឈ្មោះថា សំ សាំ អាយុ៧៩ឆ្នាំ រស់នៅជាមួយចៅតូចពីរនាក់ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។


លោកយាយបានប្រាប់ថា​ យប់មិញនេះលោកយាយបានពន្លត់ភ្លើង ធូប និងចង្កៀងអស់ហើយ តែមិនដឹងថាយ៉ាងមិច សង្ស័យតែមានគេលួចដុត។


លោកយាយបានកំសត់ ក៏បានសូមអំពាវនាវដល់ សប្បុរសជន មេត្តាជួយដល់គាត់ផង ព្រោះថាពេលនេះគ្មានអ្វីទេ សូម្បីតែអាហារហូប សំលៀកបំពាក់ ៕