ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពីវត្តមានប្អូនប្រុស ធន ម៉េងហ៊ាង ដែលប្អូនប្រុស បានចូលរួមក្នុងសង្គមមនុស្សធម៏ ជួយដល់មនុស្សចាស់ជរា និងក្មេងកំព្រាជាដើម។

ប្អូនប្រុសធន ម៉េងហ៊ាង មុននេះបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានមើលឃើញពីភាពលំបាករបស់ប្អូនប្រុសម្នាក់ ដោយប្អូនប្រុសស្ថិតនៅក្នុងសភាព ខោអាវចាស់ៗ មើលទៅពិតជាលំបាកខ្លាំងណាស់។

ប្អូនប្រុសធន ម៉េងហ៊ាង ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមថា ដោយចង់ជួយដល់ប្អូនប្រុស នៅសំភារៈសិក្សាក៏ដូចជាកង់ និងរបស់ជាច្រើនទៀត ដែលជាតម្រូវការនៃការសិក្សាជូនដល់ប្អូន។ ប្អូនប្រុសបានរៀបរាប់ថា "សូមជួយផ្តល់ដំណឹងនេះជូនដល់ប្អូនប្រុសផង អាណិតគាត់ណាស់។

ដោយឃើញពីឆន្ទះស្រលាញ់ការសិក្សា ខ្ញុំបាទមានបំណងចង់ផ្គត់ផ្គង់ រាល់តម្រូវការ សម្ភារះសិក្សា និង ឯកសណ្ធានសិស្ស ជូនដល់ប្អូនប្រុស រយះពេលពេញ ១ ឆ្នាំពេញ និង ជូនកង់ ចំនួន ០១ គ្រឿងជាការលើកទឹកចិត្ត ។ អាចទំនាក់ទំនងខ្ញុំបាទតាមរយះ ☎️ 098 993 969 ក្នុងករណីខលខ្ញុំបាទចូល អាចទំនាក់ទំនងមកក្រុមការងារ ខ្ញុំបាទបានតាមរយះ 010 230 011 លោក Matra Ly"។









ប្រភព៖ ធន ម៉េងហ៊ាង