ភ្នំពេញ៖ តារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព ដែលទស្សនិកជនភាគច្រើន បានស្គាល់ តាមរយៈការសម្តែងខ្សែភាពយន្ត ជាច្រើន ហើយលោកក៏បានចូលរួមយ៉ាងសកម្មភាពមនុស្ស ដើម្បីចែកំលែកក្តីស្រលាញ់ និង ដល់ជនក្រីក្រគ្មានទីពឹង កុមារាកំព្រាចាស់ជរាជាដើម។

តារាសម្តែងដែលពោលពេញទៅដោយទេពកោសល្យ និងបទពិសោធន៍រាប់មិនអស់រូបនេះ ក៏បានបង្ហាញអារម្មណ៍រីករាយ ក្រោយពេលដែលលោកបានជួយដល់ក្មេងៗ ដែលកំពុងតែរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន ក៏ដូចជាប្រទេសជាតិទាំងមូលនោះ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ថា "រឹកនេះបានយកថវិការចំនួន ២០០ដុល្លា មកបរិច្ចាគជូន នាយកសាលាបឋមសិក្សា ក្រាំងទំនប់ ឃុំចាន់សែន ខេតកំពង់ស្ពឺ ដេីម្បីទិញម៉ូទ័របូមទឹកជូនសិស្សក្រីក្រ ១២១នាក់។ ថវិការនេះបរិច្ចាគដោយ CEO&បុគ្គលិកក្រុមហ៊ុន អចលនទ្រព្យUTrust Realty Group&មូលនិធិ បេះដូងសប្បុរស Aqua Share។ #សាលារៀននៅក្បែរគំរោងដីទ្បូតិ ឋានសួគ័ធម្មជាតិ ៦៤ ហិកតា ក្រោយផ្សារ បាត់ដឹង ខាងលិចផ្លូវ ៥១"។

លោកបានបន្តទៀតថា "កូនយេីង កូនគេ ! អាណិតណាស់ # ចិត្តបុណ្យ.. គ្មានអ្នកណាម្នាក់ធ្លាក់ខ្លួនក្រដោយសារការដាក់ទានទ្បេីយ"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ចំពោះទង្វើរដ៏ល្អរបស់លោក និងសូមឲ្យលោកនូវតែបន្តសកម្មភាពមនុស្សធម៏តទៅទៀត៕








ប្រភព៖ Savin Phillip