បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lida Chhun បានបង្ហោះសារសូមអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយស៊ែរបន្តផង ព្រោះគាត់បានបាត់ប្អូនប្រុស មានឈ្មោះថា ឈុន ចន្ថា ហៅក្រៅ តូរ៉ូ អាយុ 22 ឆ្នាំ។

ហ្វេសប៊ុកខាងលើបានរៀបរាប់ថា "នាងខ្ញុំសូមអាធាស្រ័យ និងសូមរំខានដល់បងប្អូននៅក្នុងហ្វេសបុកទាំងអស់???៖ សូមប្រកាសរកប្អូនប្រុស
នាងខ្ញុំសូមប្រកាសរកប្អូនប្រុសឈ្មោះ ឈុន ចន្ថា ហៅក្រៅ តូរ៉ូ, ភេទ ប្រុស, អាយុ 22 ឆ្នាំ។ វាបាត់ខ្លួនពីយប់ថ្ងៃអាទិត្យ ទី08 ខែកក្កដា ឆ្នាំ 2019។

ប្អូនប្រុសរបស់ខ្ញុំ វាបានសុំម្ដាយរបស់ខ្ញុំទៅមេីលតាំងពិព័ណនៅនាគបាញ់ទឹក ជាមួយមិត្តភ័ក្រ។ ក្រោយមកវាបានត្រលប់មកផ្ទះមិត្តភ័ក្រវិញនៅក្បែរផ្ទះរបសខ្ញុំ។ ម្ដាយរបស់នាងខ្ញុំបានទៅតាមវានៅផ្ទះមិត្តភ័ក្រ មុនវាចូលផ្ទះមិត្តភ័ក្រ "ម៉ាក់ផ្ដាំថាអោយវាមកចូលផ្ទះវិញ"។ វាក៏បានលាមិត្តភ័ក្រថាមកផ្ទះវិញ។ តែតាំងពីយប់ថ្ងៃទឺ 08 ខែ កក្កដា ឆ្នាំ 2019 មកដល់ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ 2019 នេះវាមិនទាន់ចូលផ្ទះទេ។ នាងខ្ញុំដេីរសួររកពីមិត្តភ័ក្ររបស់វាច្រេីនគ្នាហេីយ ប៉ុន្តែគ្មាននរណាម្នាក់បានជួបហ្នឹងវាទេ។

ហេីយបេីប្អូនបានដឹងដំណឹងនេះហេីយ សូមប្អូនត្រលប់មកផ្ទះវិញមក ព្រោះប៉ាម៉ាក់ ពួកគាត់ទាំងពីរ រង់ចាំ និងបារម្មណ៍ពីប្អូនខ្លាំងណាស់។
សូមបងប្អូន និងមិត្តភ័ក្រនៅក្នុងហ្វេសបុកទាំងអស់មេត្តាជួយស៊ែរចែករំលែកបន្តអោយនាងខ្ញុំផង ដោយសេចក្ដីអនុគ្រោះ?។ បេីបានជួប និងដឹងដំណឹងពីប្អូនប្រុសរបស់នាងខ្ញុំ អាចផ្ដល់ពត៌មាន មកកាន់ហ្វេសបុករបស់នាងខ្ញុំផ្ទាល់ ឬទាក់មកលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់៖
? 093 44 39 84
? 012 48 27 84
? 087 42 96 81
? 081 45 83 58
បញ្ជាក់៖ ប្អូនប្រុសរបស់ខ្ញុំបានជិះម៉ូតូម៉ាកហុងដា ពណ៌ ខ្មៅ សេរី 2015 ដែលពាក់ស្លាកលេខ (1U-2669 បាត់ដំបង)
នាងខ្ញុំសូមអរគុណទុកជាមុន!!!?????"។



ប្រភព៖ Lida Chhun