កក្រើកស្ទូឌីយូទៀតហើយ...បេក្ខនារី រស់ ស្រីខេ ស្រែកច្រៀងបានយ៉ាងល្អ ធ្វើឲ្យគណៈកម្មការសរសើរមិនដាច់ពីមាត់...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី 2 ដែលបានធ្វើការចាក់ផ្សាយលើកញ្ចាក់ទូរទស្សន៍ហង្សមាស​ HDTV ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន​ ។ កម្មវិធីលំបាកពិភពលោក ជាកម្មវិធីប្រលងចំរៀងលំដាប់កំពូលល្បីទូទាំងពិភពលោក ដែលធ្វើឲ្យបេក្ខជន បេក្ខនារី ជាច្រើនបានចូលរួមប្រកួត ប្រជែងគ្នា​ ដើម្បីបំពេញក្តីស្រម៉ៃ របស់ពួកគាត់រៀងៗគ្នា។


នៅក្នុងសប្តាហ៍ទី២នេះផងដែរ ក៏មានបេក្ខជន បេក្ខនារី ជាច្រើន កំពុងអង្គុយរងចាំ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួ​ន និងទឹកដមសំលេង ដ៏ក្រអួនក្រអៅរបស់ខ្លួន ទៅកាន់គណៈកម្មការ ។


ដោយឡែកនៅក្នុងសប្តាហ៍នេះ បេក្ខនារីម្នាក់ដែលមានឈ្មោះថា រស់ ស្រីខេ​ អាយុ២៥ឆ្នាំ មកពី ខេត្តកំពង់ឆ្នាំង​ បកស្រាយបទចំរៀងមួយបទដែលមានចំណងជើងថា "។ ដើម្បីតែជីវិតនិងក្រពះ​ ប្អូនស្រីក៏បានចូលធ្វើការនៅទីក្រុងភ្នំពេញ ដោយធ្វើជាអ្នកអនាម័យ ។ ដោយចិត្តស្រលាញ់និងចង់បំពេញក្តីស្រម៉ៃ ផងនោះ បេក្ខនារីរូបនេះ ក៏បានសម្រេចចិត្តមកដាក់ពាក្យប្រលងចំរៀងក្នុងកម្មវិធីលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ហើយនាងក៏សង្ឃឹមថា​កម្មវិធីមួយនេះនឹងអាចផ្លាស់ប្តូរវាសនានាងបានផងដែរ។


បើនិយាយពីទឹកដមសំលេងរបស់បេក្ខនារីរូបនេះវិញ ពិតជាមិនធម្មតាមែន ទាំងការស្រែកឡើងក៏បានល្អ ជាហេតុធ្វើឲ្យបងប្អូនអ្នកលេងបណ្តាញសង្គម សរសើរពីសមត្ថភាពរបស់ប្អូនស្រីជាខ្លាំង ហើយក៏ពេញចិត្ត អ្វីដែលសំខាន់នោះ បេក្ខនារីម្នាក់ ក៏បានទទួលបាន "Yes" ដល់ទៅបួនពីគណៈកម្មការ ។


គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីលំដាប់ពិភពលោក X-Factor Cambodia ដែលមានគណកម្មការចំនួន៤ រួមមាន លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ណុប បា​យ៉ា​រិ​ទ្ធ និង ​កញ្ញា សុខ សីឡា​លីន​ ៕


មានវិដេអូ៖