ជួយស៊ែរ១ បើគាំទ្រ ! សូមលោក អភិបាលខេត្ត គួច ចំរើន ចាត់ការលើតម្លៃ ផ្ទះសំណាក់ផង ព្រោះបើថ្លៃពេក ក៏គ្មានអ្នកណាហ៊ានទៅលេងដែរ....
ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ដែលទើបតែឡើងកាន់តំណែងក្នុងពេលថ្មីៗនេះបានធ្វើឲ្យប្រជាជននៅក្នុងប្រះសីហនុកើតមានក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែការដឹកនាំរបស់លោក ហើយលោកផ្ទាល់ក៏បានប្តេជ្ញារចិត្តដែរថាលោកនិង ខិតខំធ្វើគ្រប់យ៉ាងដើម្បីឲ្យព្រះសីហនុវិលត្រឡប់មកដូចមុន មានទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទៅលេងសមុទ្រឲ្យសប្យាយទាំងអស់គ្នា។

តែងបើយោងទៅតាមការសូមណូមពររបស់ប្រជាពលរដ្ឋទូទាំងប្រទេសបានសូមឲ្យលោក អភិបាលខេត្ត គួច ចំរើន បន្ទាប់ពីចាត់ការរឿងសំរាមនិងផ្លូវរួចហើយសូមលោក ជួយចាត់ការលើតម្លៃផ្ទះសំណាក់ផង ពីព្រោះផ្ទះសំណាក់មានតម្លៃថ្លៃខ្លាំងណាស់ ដូច្នេះហើយទោះបីជាព្រះសីហនុវិលមកដូចមុនក៏ដោយ បើតម្លៃផ្ទះសំណាក់មិនធូរថ្លៃដូចមុនទេក៏គ្មានអ្នកណាហ៊ានទៅលេងទៀតដែ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។