កាលពីថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩ នេះ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "អារី យ៉ា" បានបង្ហោះសារថា "ខ្ញុំទប់អារម្មណ៏ក្នុងការយំរបស់ខ្ញុំណាស់ ហើយខ្ញុំប្រាប់គាត់ថា « សូមបងកុំអស់សង្ឃឹមតស៊ូឡើងបង ព្រោះខ្ញុំពីមុនក៏ដូចបងដែរ ខ្ញុំគេងតាមផ្លូវ តាមសួន និងមុខផ្ទះគេ ជាមួយកូន ជាមួយប្តី តែខ្ញុំមិនអស់សង្ឃឹមទេ »

ខ្ញុំបានសន្យានឹងគាត់ ថា ខ្ញុំនឹងជួយគាត់ទៀត ពេលគាត់សំរាលកូនលើកទី ៣ ដោយបច្ចុប្បន្នគាត់មានកូនតូចៗ២នាក់ និងកូនក្នុងពោះ៧ខែទៀត ប្តីគាត់មានមុខរបរជាអ្នកដើររើសអេតចាយ ... ដោយមេីលឃេីញពីភាពលំបាក កំសត់ របស់បងស្រីនិងកូនៗ នាយប់នេះផងដែរ នាងខ្ញុំបានបរិច្ចាក ពូក ភួយ ខ្នេីយ ដ៏កំសត់ដែលនៅជាមួយខ្ញុំមួយរយះនេះ ជូនទៅដល់បងស្រីម្នាក់ដែលគេងតាមចញ្ចេីមថ្នល់ នៅផ្លូវ ១៧៨ កែង១៩ សង្កាត់ ខណ្ឌ ដូនពេញ ជាមួយនឹងថវិការផ្ទាល់ខ្លួនចំនួន ៤០០០០៛ ដេីម្បីទិញថ្នាំអោយកូនច្បងរបស់គាត់ដែលកំពុងក្តៅខ្លួន ជាមួយនឹងលោកតាម្នាក់ទៀតចំនួន ១០០០០៛។

ការពិតខ្ញុំចង់ជួយគាត់អោយច្រេីនជាងនេះ ប៉ុន្តែដូចបងប្អូនជ្រាបស្រាប់ហេីយថា នាងខ្ញុំជាស្រី ហេីយក្បាលមួយម្នាក់ឯង ប្រឹងរកសុីធ្វេីការងារចិញ្ចឹមជីវិតដោយអំពេីសុច្ចរិក ចឹងមិនមានច្រេីនទេ តែបេីបងប្អូនមានបំណងចង់ជួយគាត់នៅថ្ងៃឆ្លងទន្លេខាងមុខ សូមឆាត រឺខលមកនាងខ្ញុំតាមរយះលេខ 069251616 នាងខ្ញុំនឹងនាំយកថវិការទៅជូនគាត់ដៃ" ។







ប្រភព៖ អារី យ៉ា