មិនធម្មតា...វ័យទើបតែ១៧ឆ្នាំសោះ តែបេក្ខជនម្នាក់នេះ ទទួលបាន YES ដល់ទៅបួនពីគណៈកម្មការ...(មានវិដេអូ)
-

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក ដែលពុកម៉ែ បងប្អូន ទន្ទឹមរង់ចាំ នោះគឺកម្មវិធី កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។  


នៅយប់ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៩នេះ វេលាម៉ោង៨យប់ ក្នុងសប្តាហ៍ទី២នេះ ក៏មានបេក្ខជន បេក្ខនារី បានចូលរួមបង្ហាញសមត្ថភាព ហើយក៏មានបេក្ខជន​ ដែលមានសមត្ថភាពល្អៗជាច្រើន ហើយនិងទទួលបាន "YES"ពីគណៈកម្មការផងដែរ។


ដោយឡែកកាលពីយប់នេះ មានបេក្ខជន និងបេក្ខនារី ជាច្រើន បានបង្ហាញពីសកម្មភាព នៅក្នុងនោះក៏មានបេក្ខជន មានឈ្មោះថា ហេង សុណ្ណនរៈ អាយុ១៧ឆ្នាំ មកពីរាជធានីភ្នំពេញ ក៏បានបង្ហាញសមត្ថភាព បួករួមនឹងទឹកដមដ៏ក្រអួនក្រអៅ ជូនទស្សនិជន ក៏ដូចជាគណៈកម្មការយើង ឲ្យបានឃើញពីសមត្ថភាពរបស់ប្អូន ដើម្បីឈានទៅកាន់វគ្គបន្តទៀតផងដែរ។


បេក្ខជន​ ហេង សុណ្ណនរៈ ក៏បានលើកយកបទចំរៀងមួយបទក្រោមចំណងជើងថា "ឆ្គួតចិត្តព្រោះស្រលាញ់អូន" ដែលជាសំនៀងដើមរបស់លោកខេមរៈ​ សិរីមន្តមកធ្វើការបង្ហាញសមត្ថភាព។ ជាក់ស្តែង ប្អូនប្រុសពិតជាធ្វើបានល្អណាស់ នៅក្នុងបទចំរៀងមួយបទនេះ ហើយក៏ទទួលបាន"YES" ដ៏ទៅបួនពីគណៈកម្មការ រួមនឹងពាក្យសរសើរ និងការសាទរពីទស្សនិកជនទៀតផង។


វ័យទើបតែ១៧ឆ្នាំមែនពិត តែបេក្ខជនរូបនេះ ពិតជាធ្វើបានល្អ ទាំងទឹកដមចំរៀង និងមនោសញ្ចេតនា គឺធ្វើបានល្អ។ នៅក្នុងកម្មវិធីលំដាប់ពិភពលោក X-Factor Cambodia ដែលមានគណកម្មការចំនួន៤ រួមមាន លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ណុប បា​យ៉ា​រិ​ទ្ធ និង ​កញ្ញា សុខ សីឡា​លីន​ ៕


មានវិដេអូ៖