ស្រែកឡើងកប់...សុំទោសប៊ិចសុំទោសសៀវភៅ បកស្រាយដោយ បេក្ខជន ថុន ធីសាដា ស្រែកឡើងកក្រើកស្ទូឌីយូតែម្តង...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៩ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី 2 ដែលបានចាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV ។ នៅក្នុងនោះក៏មានបេក្ខជន បេក្ខនារីជាច្រើនរូបកំពុងតែទន្ទឹមរង់ចាំ​ ដើម្បីបង្ហាញសមត្ថភាព និងទឹកដមសំលេង ជូនដល់គណៈកម្មការ និងទស្សនិកជន ទាំងនៅក្នុងស្ទូឌីយូ និងតាមគេហដ្ឋានបានស្តាប់​ ព្រមទាំងជួយដាក់ពិន្ទុដល់បេក្ខជន បេក្ខនារីយើងទាំងអស់គ្នា។


ដោយឡែកនៅក្នុងកម្មវិធីលំដាប់ពិភពលោក នេះផងដែរក៏មានការចូលរួម ពីគណៈកម្មការទាំងបួន រួមមានលោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ណុប បា​យ៉ា​រិ​ទ្ធ និង ​កញ្ញា សុខ សីឡា​លីន​ ដើម្បីដាក់ពិន្ទុដល់បេក្ខជន បេក្ខនារីយើង​ ក្នុងការប្រកួតប្រជែងក្នុងកម្មវិធីមួយនេះ។


ទន្ទឹមនឹងការបង្ហាញសមត្ថភាពនេះផងដែរ ក៏មានបេក្ខជន បេក្ខនារីមកពីបណ្តាខេត្ត ក៏ដូចជាទីក្រុងភ្នំពេញ ដែលបានចូលរួមប្រកួតប្រជែង។ ក្នុងសប្តាហ៍ទៅ២ពី មានបេក្ខជនម្នាក់ដែលមានឈ្មោះថា ថុន ធីសាដា អាយុ25 ឆ្នាំ មកពី ខេត្តកំពង់ធំ បកស្រាយបទចំរៀងមួយបទដែលមានចំណងជើងថា​"សុំទោសប៊ិចសុំទោសសៀវភៅ" ដែលទទួលបាន YES ដល់ទៅបួន។


បេក្ខជន ថុន ធីសាដា បានធ្វើឲ្យទស្សនិកជន ស្រែកហោកញ្ជៀវ ពេញស្ទូឌីយូ​ ព្រោះតែទឹកដមសំលេងរបស់លោក ពិតជាស្រែកបានល្អមែនទែន៕


បើចង់ជ្រាបឲ្យបានកាន់តែច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖