កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Meng Costa page បំណងល្អពីខ្ញុំ" បានបង្ហោះសារថា "សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ RIP យប់មិញនៅនៅទីក្រុង마산(하만)មានពលករខ្មែរម្នាក់ បានដេកស្លាប់ គាត់ឈ្មោះ សុខគី មានស្រុកកំណេីត ស្រុក ចិត្របុរី ខេត្តក្រចេះ សូមអោយសាច់ញាតិខាងសព ជួយទំនាក់មកក្រសួងនៅកប់ស្រូវដេីម្បីរៀបឯកសារ ។ប្រភព ព្រះតេជគុណ ពៅសុភក្រ"។

ក្រោយពីបានទទួលដំណឹងដ៏រន្ធត់មួយនេះភ្លាម ធ្វើឲ្យភរិយានិងកូន ធ្វើឲ្យប្រពន្ធម្នាក់នេះ ស្រក់ទឹកភ្នែកមិនឈប់ និងបានបង្ហោះសារយ៉ាងខ្លីថា "បងចិត្តដាច់ណាស់ទៅចោលខ្ញុំនិងកូន???"។

ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា ម៉ាក់ បេឡា ដែលត្រូវជាប្រពន្ធក៏បានបង្ហោះសារទៀតថា "ខ្ញុំជាក្មេងកំព្រាប៉ាម៉ាក់តាំងពីក្មេងមក ពេលមានបងខ្ញុំកក់ក្ដៅណាស់តែហេតុអបងទៅចោលខ្ញុំ???"។

គួបញ្ជាក់ផងដែរថា ពលកររូបនេះស្នាក់នៅក្រុងម៉ាសាន់ ឈ្មោះ សុខគី មានស្រុកកំណើតនៅស្រុកចិត្របុរី ខេត្តក្រចេះ មានប្រពន្ធ និងកូនស្រីមួយ។ សមត្ថកិច្ចបានប្រាប់ថា បុរសខាងលើ គាត់ស្លាប់ដោយសារខ្យល់គ៕


ប្រភព៖ ម៉ាក់ បេឡា