នាពេលបច្ចុប្បន្ន កំណើននៃគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាលំដាប់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ជាច្រើន ដោយសារតែការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ ៍ បើកបរដោយស្រវឹងស្រា មិនចេះយោគយល់គ្នាជាដើម។ ជាក់ស្តែងដូចករណីនៅក្នុងវិដេអូនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការមិនពេញចិត្តយ៉ាងខ្លាំង ព្រោះតែទង្វើរមួយនេះគឺជាទង្វើរមិនល្អ វាអាចនឹងបង្កគ្រោះថ្នាក់ ជាយថាហេតុ ឬអាចជាប្រមាថជីវិតអ្នកដទៃដូចគ្នា។
នៅក្នុងវិដេអូមួយនេះ គឺមានក្មេងស្រីម្នាក់ អង្គុយលើចង្កូតរថយន្ត ហើយមានលោកពូម្នាក់ជាបញ្ជារថយន្ត និងមានមនុស្សជាច្រើនអ្នកទៀតនៅក្នុងរថយន្តផងដែរ។ ក្មេងស្រីតូចដែលកំពុងតែអង្គុយលើចង្កូតរថយន្តនោះ ហាក់នឹងសប្បាយចិត្តខ្លាំងណាស់។
ដោយឡែកក្រោយពីបានឃើញហេតុការដូចនេះ មានបងប្អូនជាច្រើនបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ចំពោះទង្វើរអសីលធម៏ ដូចជាការប្រមាថចំពោះជីវិតរបស់អ្នកដទៃ បើទោះបីជាគាត់មានការប្រុងប្រយ័ត្នខ្លាំងប៉ុណ្ណា តែគ្រោះថ្នាក់លើដងវិថីគ្មានអ្នកណាម្នាក់មើលឃើញបានទេ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក San Prum បានបង្ហោះសារយ៉ាងខ្លីថា "នេះជាការធ្វេសប្រហែស ខ្លាំងណាស់ យកជីវិតកូនព្រមទាំងក្រុមគ្រួសារមកលេងសេីច។សូមលោកប្រុសគិតឡេីងវិញ"។
សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ San Prum
បច្ចុប្បន្ននេះកំណេីនគ្រោះថ្នាក់ចរាចរណ៍បានកេីនឡេីងជាលំដាប់។ ករណីនិមួយៗ កេីតឡេីងដោយការបេីកបរស្រវឹង មិនចេះយោគយល់គ្នា ការធ្វេសប្រហែស និងករណីផ្សេងៗជាច្រេីនទៀត។
ហេីយថ្មីៗនេះផងដែរ គេបានប្រទះឃេីញវីដេអូមួយដែលត្រូវបានអ្នកលេងហ្វេសប៊ុកបង្ហោះចូលហ្វេសប៊ុក និងមានអ្នកខំមិន និងស៊ែរតៗគ្នាជាច្រេីន។
វីដេអូមួយដែលបង្ហាញពីការធ្វេសប្រហែស និងបណ្ដោយអោយក្មេងម្នាក់អង្គុយលេីចង្កូតឡាន ខណៈឡានកំពុងតែបេីកទៅមុខ និងមានល្បឿនលឿនគួរសមដែរ។