នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧត្តមសេនីយ៍ឯក ស ថេត បានបង្ហោះសារថា "នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រេីប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងការប្រេីប្រាស់អាវុធគ្រឿងផ្ទុះ និងមធ្យោបាយ ខ្ញុំបានលេីកឡេីងដូចជា៖

ត្រូវយកចិត្តទុកដាក់ពង្រឹងអោយបានម៉ឺងម៉ាត់អំពីការគោរពវិន័យ ពេលម៉ោងការងាររដ្ឋបាលដែលបានកំណត់ ដោយពេលព្រឹកចាប់ពីម៉ោង០៧ព្រឹកដល់ម៉ោង១១និង៣០នាទី ហេីយពេលល្ងាចម៉ោង១៤ដល់ម៉ោង១៧:៣០នាទី
-ត្រូវស្នេីសុំច្បាប់ឈប់សម្រាកជាលាយល័ក្ខអក្សរអោយបានត្រឹមត្រូវ
-មន្រ្តីនគរបាល នឹងកាត់សក់ខ្លីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង
-ហាមដាច់ខាតការឆ្លៀតយកកម្លាំងក្នុងអង្គភាពទៅបម្រេីការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ឬជាលក្ខណះបុគ្គលឯកជនដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងហាមដាច់ខាតការយកមន្រ្តីនគរបាលជាតិទៅប្រចាំការការពារកន្លែងកំសាន្ត ជាពិសេសក្លឹបកំសាន្ត ខារ៉ាអូខេ និងកាស៉ីណូជាដេីម។
-បន្តគ្រប់គ្រង និងការប្រេីប្រាស់អាវុធ
-ត្រូវដឹកនាំកិច្ចប្រជុំអោយបានប្រចាំ និងមានរបាយការណ៍ ដេីម្បីដឹងថានៅមូលដ្ឋានមានបញ្ហាអ្វី និងឈានទៅរកដំណោះស្រាយទាន់ពេលវេលា
-ហាមដាច់ខាតក្នុងការប្រេីប្រាស់មធ្យោយបាយរបស់អង្គភាព ជាពិសេសម៉ូតូបេីកផ្លូវ ឬរថយន្តសារ៉ែនរបស់អង្គភាពទៅប្រេីប្រាស់ការពារហែរអមក្រុមហ៊ុនឯកជន ឬបុគ្គលឯកជនដែលមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។








































ប្រភព៖ ស ថេត