ក្តៅៗ...ខណះនេះអគ្គិភ័យកំពុងឆាបឆេះ ក្លឹប Legend Club នៅខេត្តកំពត យ៉ាងសន្ធោសន្ធៅ ហើយកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍...
-

ខេត្តកំពត៖ នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយកំពុងឆាបឆេះ ក្លឹប Legend Club យ៉ាងសន្ធោសន្ធៅ ផ្សែងខ្មៅខ្មួលខ្មាញ់ នៅចំណុច ភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដោយបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះអន្តរាគមន៍ ។


គេនៅពុំដឹងពីមូលហេតុបណ្តាលមកពីអ្វីនៅឡើយទេ ចំពោះមនុស្សក៏មិនដឹងថា មានជាប់ក្នុងអាគារនោះដែរ ឬអត់។ ព័ត៌មានលំអិតនិងបន្តពេលក្រោយ!!៕


ដោយ៖​ ភារ៉ា