សូមចូលរួមរំលែកទុក្ខផង...ប្អូនស្រីសំលាញ់ចិត្តបងអើយ ងើបមកវិញមកណាកុំគេងយូរពេក ចែសុំអង្វរ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើផ្លូវជាតិលេខ៧ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក(មុខស្នងការដ្ឋានចាស់) រវាងរថយន្តនិងម៉ូតូ បានធ្វើឲ្យយុវតីជាសិស្សសាលាម្នាក់បានស្លាប់ ។រថយន្តបង្កម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7668 បានបុកគ្នាជាមួយម៉ូតូ Honda Dream។


ជនរងគ្រោះមានឈ្មោះថា ប៉ន សំអាត ភេទស្រីជាសិស្សថ្នាក់ទី៩”B”នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៍។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Zēē Mēē បានបង្ហោះសារទាំងទឹកភ្នែកថា "Rip sis sml jit ??????លឿនពេកហើយទទួលយកមិនបានតេ???? គ្រោះថ្នាក់ចររាចរណ៍នៅខេត្ត្តត្បូងឃ្មុំ????? មិនគួរអោយជឿតេវាលឿនពេកហើយប្អូនស្រី???? ប្អូនស្រីហា៎..មិចប្អូនស្រីចែគេងយូរមេសងើបមកវិញមកណាកុំគេងយូរពេកយើងចែសុំអង្វរ??ងើបមកដើរលេងជុំគ្នាទៀត??មិចក៏លឿនមេសប្អូនស្រីយើងមិនទាន់បានជួបគ្នាម្ដងទៀតផងមិចឆាប់ទៅចោលពួកយើងមេស??? ពីថ្ងៃនេះតទៅពួកយើងលេងជួបមុនគ្នាដើរលេងជួបជុំគ្នាដូចមុនទៀតហើយWhy???? ហេតុអីទៅចោលពួកយើងចឹង?? ឃ្លាតទាំងអាល័យប្អូនស្រីចែកំសត់ណាស់????"។


ប្រភព៖ Zēē Mēē