គំរូល្អ...សកម្មភាពលោកពូ អ្នកមីងជាច្រើនអ្នក កំពុងរៀនសរសេរអក្សរខ្លះៗ ដើម្បីប្រើប្រាស់និងគេបាន ព្រមទាំងគេចឲ្យផុតភាពអវិជ្ជា...
ស៊ីហៀង
-

កាលពីប៉ុន្មានថ្ងៃមុន មានគណនីហ្វេសប៊ុកមួយ បានបង្ហោះពីសកម្មភាពរស់លោកពូ អ្នកមីងជាច្រើន កំពុងតែអង្គុយ ជាហេតុធ្វើឲ្យបងប្អូនជាច្រើន ចង់ដឹងថា ពួកគាត់កំពុងរៀនអ្វី? 


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phalla Pel បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា​"សកម្មភាពថ្នាក់អនក្ខរកម្មនៅភូមិអូរសោម ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់"។ 


ទន្ទឹមនឹងការបង្ហោះសារ និងសកម្មភាពរបស់លោកពូ អ្នកមីង កំពុងតែអង្គុយរៀនដូចនេះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន សួរថា "គាត់រៀនខាងអីគេនឹងលោកអ៊ុំមិចក៏មានសិស្សចាស់ៗគាត់មករៀនដែរចឹង" ភ្លាមនោះម្ចាស់គណនីហ្វេសប៊ុកបានឆ្លើយតបថា "ពួកគាត់រៀនថ្នាក់អក្ខរកម្ម ជាកម្មវិធីអប់រំក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលយើងចង់ឱ្យពួកគាត់ចេះអាន ចេះសរសេរ ចេះគឹតលេខ"។ "គឺពួកគាត់ ភាសាខ្មែរហៅថា អក្ខរកម្ម(ភាពមិនចេះអក្សរ) ដូច្នេះ ទើបពួកគាត់ទៅ រៀនដើម្បីចេះអក្សរ ខ្លះៗ ដើម្បីប្រើប្រាស់ នឹង បង ។


នៅក្នុងនោះក៏មានបងប្អូនជាច្រើនបានបង្ហោះសារថា "បើមានឪកាសខ្ញុំចង់ចូលរួមជាមួុយលោកគ្រូណាស់ពីព្រោះមានតែការចេះអក្សទេទើបអាចធ្វើប្រជាពលរដ្ឋខ្មែរយើងមានការអភិវឌ្ឍ??ទាំងផ្នត់គំនិតនិងការរស់នៅរបស់ពួកគាត់អាចមានជីវភាពធូរធារហើយនិងសុភមង្គល?????"។


ប្រភព៖ Phalla Pel