កុំដាច់ចិត្តអូសរំលងអី...ក្មេងស្រីពិការ តាំងពីកំណើត រស់នៅក្នុងគ្រួសារក្រីក្រ កំពុងត្រូវការជំនួយ ជាគ្រឿងបរិភោគ និងរទេះរុញមួយនឹងគេ...(មានវិដេអូ)
ស៊ីហៀង
-

នាពេលបច្ចុប្បន្ននេះ មានបងប្អូនជាច្រើន បានចូលរួមក្នុងសកម្មភាពសង្គមមនុស្សធម៏ ដើម្បីជួយដល់ជនទីទាល់ក្រ និងចាស់ជរា និងជនពិការ ដែលជួបការលំបាក មិនថានៅតាមបណ្តាខេត្ត ឬក្រុង ។ 


បើយោងតាមគណនីហ្វេសប៊ុក របស់គុណម្ចាស់​ ស៊ាន ច័ន្ទដារ៉ា បានបង្ហោះសារនិងរូបភាព ដ៏គួរឲ្យខ្លោចចិត្តចំពោះក្មេងស្រីម្នាក់ ដែលគាត់ពិការតាំងពីកំណើត រស់នៅភូមិត្រដក់ពង ឃុំខ្លារឆ្មា ស្រុកសាមគ្គីមានជ័យ។ ដោយមើលឃើញពីភាពកំសត់របស់ប្អូនស្រី អាយុទើបតែ៥ឆ្នាំ ដោយសារតែគ្រួសារក្រីក្រ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់ ស៊ាន ច័ន្ទដារ៉ា បានប្រាប់ឲ្យដឹងថា "ក្មេងស្រីអាយុ5ឆ្នាំ ពិការរភាព គួរឲ្យអាណិត ម្ដាយក៏ខ្វះខាតក្រីក្រទៅទៀត ហ៊ឹម!!?ជីវិតញាតិញោមសប្បុរសចូលរួមជួយដល់ក្មេងដោយក្ដីអាណិតផង តាមទឹកចិត្តសទ្ធា តិចក្ដី ច្រើនក្ដី គ្រាន់សម្រួលការលំបាកដល់ក្មេងនិងម្ដាយ ?។ថ្ងៃទី15/07/2019 លេខអាត្មាភាព 016542254​​ ។ក្មេងស្រី នៅភូមិត្រដក់ពង ឃុំខ្លារឆ្មា ស្រុកសាមគ្គីមានជ័យ"។


មានវិដេអូ៖



ប្រភព៖ ស៊ាន ច័ន្ទដារ៉ា