កុំដាច់ចិត្តអូសរំលងអី...ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យបងប្រុសម្នាក់ សម្រាកនៅនឹងកន្ទេលជាងមួយឆ្នាំមកហើយ ពេលគាត់ពិតជាត្រូវការជំនួយជាខ្លាំង...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុកៈ ជីវិតរស់នៅលំបាកខ្លាំងណាស់ហើយ ប្រឹងរកស៊ី ប្រឹងធ្វើការមិនខ្លាចនឿយហត់ជំនះគ្រប់បញ្ហា ។ តែមួយប៉ប្រិយភ្នែកតែប៉ុណ្ណោះអ្វីៗបានផ្លាស់ប្តូរ ក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សម្នាក់ដែលធ្លាប់រឹងមាំ ក្លាយខ្លួនជាជនបាត់បង់អ្វីៗគ្រប់យ៉ាងទៅវិញ។


ជាក់ស្តែងបងប្រុសម្នាក់ គាត់រស់នៅភូមិ ដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល​ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍​ ជាងមួយឆ្នាំហើយ ហើយពេលនេះគ្រួសារពិតជាមានការខ្វះខាតថវិការសម្រាប់ព្យាបាល។ 


បញ្ហានៅក្នុងជីវិតមួយនេះ ត្រូវបានបង្ហាញតាមរយៈការបង្ហោះវិដេអូអមជាមួយនឹងរូបភាព ក្នុងស្ថានភាពស្គមស្គាំង គ្មានកំលាំង ធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែកទៅហើយ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hea Kheang OlakZin បានបង្ហាញឲ្យដឹងថា"? ក្នុងនាមខ្ញុំជាក្មួយរបស់អ្នកជម្ងឺខ្ញុំ សូមស្នេីរសុំដល់សប្បុរសធម៌ទាំងឡាយ សូមជួយផ្តល់ថវិការដល់អ្នកជម្ងឺមិនថាតិចក្តី ឬ ច្រេីនក្តី ពីរព្រោះក្រុមគ្រួសាររបស់អ្នកជម្ងឺខ្វះខាតថវិការសម្រាប់ព្យាបាល?? « គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ជាងមួយឆ្នាំហើយ »​? យាយមិនកើតហើយបាត់ការចងចាំទៀត គាត់រស់នៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល​។?( លេខរបស់ឪពុកម្ដាយអ្នកជម្ងឺ 016771814 & 0973677800 ) ។? សូមបងប្អូនជួយ Share ផង"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ​ និងអាណិតបងប្រុសជាខ្លាំង សូមជូនពរឲ្យបងប្រុសឆាប់ជាសះស្បើយឡើងវិញ៕


មានវិដេអូ៖



ប្រភព៖ Hea Kheang OlakZin