ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ប្អូនប្រុស តាំង គឹមឡេង ដែលប្អូនប្រុសបានជួយដល់ជនទីទាល់ក្រ ចាស់ជរា ជនពិការ និងក្មេងៗជាដើម។
យ៉ាងណាមិញ លោកយាយអាយុជាង៨០ឆ្នាំ ដើរលក់សណ្តែងដី នៅតាមផ្លូវ ដើម្បីយកលុយទៅបុណ្យ និងទិញថ្នាំ ទិញបាយ ទិញម្ហូប ពិសារ ។ លោកយាយកំសត់ មិនដឹងជាវេទនាខ្លាំងយ៉ាងណានោះទេ ហើយគាត់កាន់តែចាស់ទៅ ។ អាយុជាង៨០ឆ្នាំហើយ ពិតជាមានការលំបាកណាស់ ទាំងការដើរ ទាំងការងើបអង្គុយ ចុះទម្រាំតែលោកយាយ ដើរលក់សណ្តែងដីទៀតនោះ មិនដឹងលំបាកខ្លាំងយ៉ាងណា។

ដោយឡែកនៅថ្ងៃនេះ លោកប្អូប្រុស តាំង គឹមឡេង ក៏បានទៅជួបនិងលោកយាយកំសត់ ហើយក៏បានជួយទិញ សណ្តែកដីរបស់លោកយាយទាំងអស់ ។ ប្អូនប្រុសបានរៀបរាប់ថា "បាត់លោកយាយយូរអត់សូវឃេីញ...លោកយាយថាឈឺអត់បានមកលក់ហេីយលោកយាយថាស៊ូមកលក់ទាំងឈឺព្រោះអត់លុយព្យាបាលជំងឺ...ខ្ញុំឃេីញសណ្តែកដីលោកយាយនៅសល់ច្រេីនខ្ញុំក៏ជួយទិញលោកយាយទាំងអស់ដោយក្នុងមួយកំប៉ុងតែ២៥០០៛សរុប២០កំប៉ុងខ្ញុំជូនលោកយាយសរុប១០មុឺនរៀលបន្ថែមដេីម្បីលោកយាយបានមេីលថែសុខភាពនិងទុកដោះស្រាយការរស់នៅជាប្រចាំថ្ងៃ....ខ្ញុំបានប្រាប់លោកយាយថាបេីថ្ងៃណាលោកយាយលក់អត់ដាច់ឬនៅសល់ច្រេីនអាចមកមុខហាងខ្ញុំនិងជួយលោកយាយបន្ថែម??"។

មានវិដេអូ៖
ប្រភព៖ តាំង គីមឡេង