ស្រីស្អាតម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកជាមួយរថយន្តព្រូសនៅស្ទុបបែកជាបួន ហើយប្រកែកគ្នាឡើងតឹងសសៃក ព្រោះតែ....
ស៊ីហៀង
-

ភ្នំពេញ៖ រថយន្តម៉ាកកាមរីហាយប្រីកមួយគ្រឿង បើកបរដោយនារីរូបស្រស់ម្នាក់ដែលស្រវឹងស្រា បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយូតាព្រូស បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរេចង្កូតខ្ទៀតទៅចិញ្ចេីមផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់១ដេីម និងផ្ទប់ជាមួតដេីមឈេីទៅមុខលែងរួច ។


ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកេីតឡេីងកាលវេលា ១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុខផ្លូវព្រះមុនីវង្សកែងនិង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្ត ម៉ាក Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8857 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចភ្លេីងស្តុបកែងនិងផ្លូវព្រះមុនីវង្ស ក៏ឆ្លងផ្លូវទាំងមិនបន្ថយល្បឿន ស្រាប់តែត្រូវរថយន្តម៉ាក Camery ហាយប្រីក ពណ៌ស ពាក់ស្លាក ភ្នំពេញ 2R-9345 បើកបរដោយនារីរូបស្រស់ម្នាក់ មានស្ថានភាពស្រវឹងស្រា ចំពីចំហៀងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសរេចង្កូតទៅចិញ្ចេីមផ្លូវបុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវរបស់រដ្ឋបាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដេីមឈេីទៅមុខលែងរួច ។


ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ តែក្រោយកេីតហេតុភាគីទាំងសងខាងបានជជែកគ្នាឡើងតឹងសសៃក ព្រោះតែនិយាយយកត្រូវរៀងៗខ្លួន ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ ។ បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានធ្វេីការវាស់វែងយករថយ្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕


ដោយ៖​ ភារ៉ា