សូមចូលរួមរំលែកទុក្ខផង...ប៉ាប្រាប់កូនថា ឲ្យកូនមានការងារធ្វើប៉ាបិទភ្នែកជិតហើយ តែនេះវា លឿនពេកប៉ា​ កូនមិនអាចទទួលយកបានទេ កូនមិនទាន់បានធ្វើអ្វីជូនប៉ាបន្តិចផង ប៉ា...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្តោយផ្លូវវិមានឈ្នះៗ នៅសង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ដែលបណ្តាលឲ្យមនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនូន០៧នាក់ បានរងរបួស។


អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែសង្វែកនោះ ពេលបានលឺសម្រែកគ្រួសារនៃសព ស្រែកហៅ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះ។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ និងភាពក្រៀមក្រំ ចំពោះគ្រួសារនៃផងដែរ។


ដោយឡែកក្រោយពីទទួលបានដំណឹងពីការស្លាប់បាត់បង់ជីវិតរបស់លោកឪពុកបានទទួលបានមរណភាព នៅក្នុងគ្រោះថ្នាក់នោះ ធ្វើឲ្យយុវតីម្នាក់ ស្រែកយំជាខ្លាំង នេះគឺជាការបាត់បង់ដ៏ធំបំផុត​ ក្រោយពីបាត់បង់អ្នកម្តាយរបស់នាងទៅ។


ទេវតាពិតជាគ្មានមេត្តាមែន បាត់បង់ម្តាយហើយ ឥឡូវត្រូវមកបាត់បង់លោកឪពុកទៀត ។ ម្ចាស់គណនីហ្វេសប៊ុកដែលត្រូវជាកូនបានរៀបរាប់ថា​"ប៉ាកំពុងហៅកូនមែនប៉ា​ ប៉ាញុំហត់ណាស់​ ប៉ាដឹកអីវ៉ាន់ហត់ហេីយមែនប៉ាចង់សំរាក​ ទេវតាអេីយប៉ាប្រាប់ថាអោយតែកូនរៀនចប់បានធ្វេីការប៉ាបិទភ្នែកជិតហេីយ​ កូនទេីបតេទៅប្រាប់ថាបានកាងារធ្វេីហេីយ​ ប៉ាសប្បាយចិត្ត​ រកទិញអីអោយកូន​ មិនទាន់ដល់ដៃកូនផងនិងហេីយមិចក៏ប៉ាអត់លឺចឹងប៉ា​

លេីលោកនេះរកឪពុកណាដូចឪពុកខ្ញុំធ្វេីគ្រប់យ៉ាងដេីម្បីកូន​ ដេីរប្រាប់បងប្អូនថាកូនខ្ញុំធំហេីយ​ កូនខ្ញុំស្អាតណាស់​ថ្ងៃនិងកូនខ្ញុំបានកាងារធ្វេីហេីយ​ ទេវតា13ឆ្នាំហេីយមិនដែលបានគេងអោបសោះ យប់នេះសុំអោបអោយកក់ក្តៅណា​ ជូតឈាមអោយប៉ាអោយស្អាត"។


ដោយឡែកនៅក្នុងនោះ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Ly Ta" បានរៀបរាប់ថា "ក្នុងនាមជាមេក្រុម ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់ Mailli Swolf ផ្ទាល់។ គាត់ជាមនុស្សតស៊ូ ព្យាយាមណាស់ រៀន ផង ធ្វើការផង រកសុី onlineថែមទៀត កំពុងតែគ្មានម្តាយ ជីវភាព មធ្យមហើយឥឡូវជួបនូវបញ្ហាបាត់បង់ឪពុកជាទីស្រឡាញ់ថែមទៀត។

សម្រាប់នាក់ដែលមានបំណងចង់ជួយដល់ គាត់អាចទាក់ទងទៅ Florence (015849280) បាន ព្រោះដោយសារតែគ្រួសារជនរងគ្រោះកំពុងជួបនូវវិបត្តបាត់បង់មេគ្រួសារ និងមានជីវភាពខ្វះខាត ដូច្នេះហើយសង្ឃឹមថា បងប្អូនដែលមានសន្ធារជ្រះថ្លាមេត្តាជួយដល់គាត់ផង ។ ABA 000536716 ។Khuon Chan Pisey / Florence"៕


មានវិដេអូ៖



ប្រភព៖ Mailli Swolf