ចាក់ដោតចិត្ត...ព្រោះតែចង់ឃើញវត្តមានម៉ាក់ក្នុងថ្ងៃទទួលសញ្ញាប័ត្រ និស្សិតប្រុសម្នាក់ បានយករូបថតម៉ាក់ មកថតជាមួយ​ ហើយចង់ប្រាប់ម៉ាក់ថា កូនប្រុសម្នាក់នេះធ្វើបានសម្រេចហើយ...
ស៊ីហៀង
-

ហ្វីលីពីន៖ ជារឿងមួយដ៏គួរឲ្យក្តុកក្តួល និងក្រៀមក្រំជាទីបំផុត ក្រោយពីអ្នកម្តាយជាទីស្រលាញ់ ជាទីគោរព បានលាចាកលោកទៅ ដោយអ្នកបានបន្សល់នៅអនុស្សវរីយ៍ជាច្រើន សម្រាប់កូនម្នាក់ មិនថាពេលណា​ កន្លែងណាអ្នកម្តាយតែងតែនៅក្បែរកូន ចាំគាំទ្រកូន ទូន្មានកូន មិនឲ្យដើរក្នុងផ្លូវខុស​ និងជួយជ្រំជ្រែងកូនម្នាក់នេះរហូតបានទទួលសញ្ញាប័ត្រ។ តែអ្វីដែលជាអកុសលនោះ អ្នកម្តាយក៏បានលាចាកលោកទៅ ទាំងដែលកូនម្នាក់នេះ មិនទាន់បានសងគុណ តបស្នងនូវអ្វីដែលអ្នកបានធ្វើឲ្យកូននាកន្លងមកនោះឡើយ។


វត្តមានកូនបានធ្វើឲ្យអ្នកសប្បាយចិត្ត តែនៅក្នុងអ្នកក៏មានក្តីលំបាកផងដែរ។ នៅថ្ងៃកូនប្រុសម្នាក់នេះ បានសម្រេចក្តីបំណងរបស់អ្នកហើយ ហើយនេះគឺលទ្ធផលដែលកូនធ្វើជូនម៉ាក់លើកចុងក្រោយផងដែរ។


ជាក់ស្តែង នៅក្នុងគណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Paulo John ដែលត្រូវបានគេស្គាល់ថា ជានិស្សិប្រុស ជនជាតិហ្វីលីពីនម្នាក់ ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយឃើញបុរសរូបនោះឈរអោបរូបថតម៉ាក់ ក្នុងថ្ងៃទទួលសញ្ញាប័ត្រ។ ដោយសារតែចង់ឲ្យម៉ាក់សប្បាយចិត្ត និងមើលឃើញពីលទ្ធផលកូនប្រុសម្នាក់នេះ ទោះកូនបានយកម៉ាក់មកជាមួយ។ ម៉ាក់ពិតជាសប្បាយចិត្តខ្លាំងហើយ ព្រោះកូនប្រុសច្បងម្នាក់នេះ បានសម្រេចបំណងរបស់ម៉ាក់ និងជាក្តីស្រម៉ៃរបស់កូនដូចគ្នា។


ទន្ទឹមនឹងភាពរីករាយនៅ និស្សិតប្រុសរូបនេះ ក៏បានបង្ហោះសារថា "ផ្ងើរជូនអ្នកម្តាយដ៏ស្រស់ស្អាតបំផុតរបស់កូន។ ម៉ាក់! កូនច្បងរបស់ម៉ាក់បានបញ្ចប់ការសិក្សាហើយ។ ខ្ញុំសង្ឃឹមថាម៉ាកនៅទីនោះម៉ាក់និងសប្បាយចិត្តជាមួយវត្តមានរបស់ព្រះ(នៅឋានសួគ៍)។ នេះជាអ្វីដែលម៉ាក់ចង់បាន ពេលនេះកូនបានបញ្ចប់វាហើយ។ ខ្ញុំស្រលាញ់ម៉ាក់ខ្លាំងណាស់"។


ប្រភព៖ Paulo John