លើសពីអាណិត...ចង់រៀនណាស់ តែមិនដឹងត្រូវធ្វើយ៉ាងណា ព្រោះបន្ទុកគ្រួសារត្រូវធ្លាក់លោកគាត់ទាំងស្រុង...
ស៊ីហៀង
-

ជីវិតរបស់មនុស្សម្នាក់ៗ មានការលំបាកមិនដូចគ្នាទេ។ កាលពីថ្ងៃម្សិលមិញ នៅលើគណនីហ្វេសប៊ុករបស់អ្នកគ្រូបង្រៀនម្នាក់ បានបង្ហោះសារថា "ដឹងត្រឹមថាអាណិត​ មិនបានមករៀនព្រោះត្រូវដេីរលក់ពោតរាល់ថ្ងៃ??ព្រោះតែជីវភាព?(កូនសិស្ស​)"។ 


ក្មេងប្រុសកំសត់ រស់នៅ ឃុំត្រពាំងច្រេស ស្រុកកូនមុំ​ ខេត្តរតនគិរី​។ បើយោងតាមអ្នកគ្រូប្រាប់ឲ្យដឹងថា ប្អូនប្រុស ជាអ្នកដើរលក់ពោតនៅតាមផ្លូវ ដើម្បីយកថវិការសំរាប់​គ្រួសារ​ ដោយ​សារ​ឪពុក​ម្ដាយ​ចាស់​ជរា​។ 


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូ Chan Tola បានបង្ហោះសារថា "ពេល​ខ្លះ​អ្នក​មានទ្រព្យសម្បត្តិ​ស្ទើរ​ហែក​មេឃពេលអ្នកក្រស្ទេីគ្មានអ្វីញាំ​ ជា​កស្ដែង​ តាមរយៈ​រយៈ​Facebook អ្នកគ្រូ​បង្រៀន​ជន​បទម្នាក់​Jee Nyបានសរសេរ​ថា​ អាណិត​ប្អូន​ណាស់​ ចង់​ចូលរៀន​និង​គេ​ តែ​ជួប​ភារកិច្ច​គ្រួសារ​ ទូលពោតលក់​ដេីម្បី​យកថវិការសំរាប់​គ្រួសារ​ ដោយ​សារ​ឪពុក​ម្ដាយ​ចាស់​ជរា​។ ????សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​បង​ប្អូនសប្បុរសជន​និង​អាច​ជួយ​ប្អូន​បាន​ទាំង​ការ​សិក្សា​និង​ការងារ​ខ្លះ​ដេីម្បី​អោយ​ប្អូន​រក​ចំណូល​បន្ថែម​ ????????????"។ ហើយមានបងប្អូនខ្លះគាត់បានប្រាប់ឲ្យដឹងថា "គ្រួសាររបស់គាត់ក្រណាស់"។


ជីវិតដ៏កំសត់មួយនេះ ពិតជាធ្វើឲ្យមហាជនមានការអានិត ដល់ប្អូនប្រុស ជាខ្លាំង ណាមួយខ្លួននៅក្មេង តែប្អូនបានលះបង់ទាំងអស់ដើម្បីគ្រួសារ ៕


ប្រភព៖ Chan Tola