ជីវិតជាប្តីប្រពន្ធ ខុសគ្នា ពីជីវិតជាសង្សារ...កុំព្រោះតែឃើញគេសង្ហារ គេមាន គេស្អាត ហ៊ានយកសុភមង្គលទៅផ្ងើរលើគេ ត្រូវសួរខ្លួនឯងសិនថា យើងស្រលាញ់គេខ្លាំងប៉ុណ្ណា...
ស៊ីហៀង
-

ហ្វេសប៊ុក៖ និស្ស័យស្នេហ៍ ធ្វើឲ្យមនុស្សពីរនាក់ បានស្គាល់គ្នា បានស្រលាញ់គ្នា និស្ស័យក៏បានធ្វើឲ្យមនុស្សពីរនាក់ បានឈានដល់ថ្ងៃមួយដែលមានសាច់ញាតិស្គាល់ និងឲ្យតំលៃ ការទុកចិត្ត ការស្រលាញ់ ការថ្នាក់ថ្នម ពីគ្រួសារទាំងសងខាង។ តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលបានផ្ងើរជីវិត សេរីភាព សុភមង្គល លើមនុស្សដែលខ្លួនស្រលាញ់នោះ? 


ដោយឡែកការស្រលាញ់មួយនេះ ត្រូវបានបង្ហាញដោយម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​"Lii Ny Angel" បានរៀបរាប់ចេញពីចិត្តថា​"ជីវិតជាប្តីប្រពន្ធ ខុសគ្នា ពីជីវិតជាសង្សារ

❌កុំការ ព្រោះតែគេថាអាយុច្រើន

❌កុំការ ព្រោះតែដល់អាយុត្រូវរៀបការ

❌កុំការ ព្រោះតែចង់បំពេញមុខគ្រួសារ

❌កុំការ ព្រោះតែចង់អួតគេថាខ្លួនឯងអស្ចារ្យ

❌កុំការ ព្រោះតែមិត្តភក្ត័បង្អាប់ថាពេលណាការ

❌កុំការ ព្រោះតែចាស់ៗបង្ខំអោយការ

❌កុំការ ព្រោះតែចង់ឌឺដងអោយអ្នកណា

❌កុំការ ព្រោះតែគេថាខ្លួនឯងចាស់

❌កុំការ ព្រោះតែខ្លាចខ្មាស់គេដោយសារគេបង្អាប់

❌កុំការ បើចិត្តមិនទាន់ចង់រៀបការឬមិនទាន់ច្បាស់លាស់

❌កុំការ ដោយសារតែឃើញគេមាន ស្អាតឬក៏សង្ហា

❌កុំការ ព្រោះតែចង់បានទ្រព្យសម្បិត្តគេ

?គ្រប់យ៉ាងគឺកុំការព្រោះតែតម្រូវការរបស់អ្នកណាទាំងអស់

? សំខាន់សួរខ្លួនឯងជាមុនសិន ថាបានត្រៀមចិត្តត្រៀមកាយហើយឬនៅ សំរាប់សាងគ្រួសារអោយមានសុភមង្គលនឹងក្តីសុខហើយឬនៅ? មុននឹងសំរេចចិត្តរៀបការ ថាតើខ្លួនឯងមានសម្ថភាពឬក៏លទ្ធភាពនឹងទំនួលខុសត្រូវគ្រប់គ្រាន់សំរាប់គ្រួសារតូចមួយហើយឬនៅមុននឹងសំរេច

? ច្បាស់លាស់ហើយឬនៅថាការហើយអាចសាងអោយគ្រួសារមានសុភមង្គល"។


ប្រភព៖ Lii Ny Angel