មន្ត្រីរដ្ឋបាលព្រៃឈើបីរូប​ រត់គេចខ្លួន បន្ទាប់ពី លោក សៅ សុខា ប្រកាសដាក់ជីវិត បើការពារព្រៃឈឺខ្មែរមិនបាន...(មានវីដេអូ)
ស៊ីហៀង
-

ខេត្តមណ្ឌលគិរី៖ក្រោយពីរគណៈកម្មការថ្នាក់ជាតិបានរកឃើញឈើកប់ដីជាច្រើនរយពាន់កំណាត់ចំនួន២ក្រុមហ៊ុនក្នុងស្រុកោះញ៉ែកធ្វើឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ៣រូបដឹងខ្លូនមុនរត់គេចខ្លួនបាត ជើងសរព្រាត ពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងដែនសមត្តកិច្ចរបស់ខ្លួនគ្រប់គ្រងនៅស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី ព្រះរាជអាជ្ញាចេញដីកាបញ្ជាឱ្យចូលខ្លួនមានឈរឈ្មោះរួមមាន៖

1- លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

2- លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រឈើរយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

3- និងលោក គង់ វិរៈ អាយុ ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពច្បាស់កាបានឲ្យដឹងថាមន្ត្រីទាំងបីរូបនោះប្រាកដជាដឹងខ្លួនមុនទើបបានដាក់មេប្រូចបាត់ស្រម៉ោល ៕ សូមទស្សនាវីដេអូខាងក្រោម៖