សាហាវម្លេះ! តថ្លៃត្រូវគ្នាហើយ ស្រាប់តែរកស្បែកជើងត្រូវលេខមិនឃើញ អ្នកទិញដើរចេញ អ្នកលក់យកស្បែកជើងវាយក្បាល ចុងក្រោយសង...
សីហា
-

ភ្នំពេញ៖ កាលពីវេលាម៉ោង១០:៤០នាទីព្រឹកថ្ងៃទី២០ ខែកក្ដដាឆ្មាំ២០១៩ បានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ គឺជម្លោះរវាងអ្នកលក់ស្បែកជើង នឹងអ្នកទិញស្បែកជើង ដោយខាងអ្នកទិញមានគ្នា០២នាក់បងប្អូនមករកទិញស្បែកជើងនៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ដោយឲ្យអ្នកលក់ស្បែកជើងរកលេខដែលល្មមនឹងជើង តែអ្នកលក់រកមិនមានត្រូវជើងអ្នកទិញ?អ្នកទិញក៏បាននិយាយថា បើរកមិនបានទេចាំថ្ងៃក្រោយចាំមកម្ដងទៀតខ្ញុំដល់ម៉ោងចូលធ្វេីការរោងចក្រហើយ តែអ្នកលក់ខឹងថាតថ្លៃអោយគាត់រកហើយ និយាយឈ្លើយដូចក្មេងមិនបានចូលសាលា?ពេលនោះអ្នកទិញថាខុសម៉ូតចឹង?ខ្ញុំមិនយកទេ ស្រាប់តែអ្នកលក់ស្បែកជើងបានយកស្បែកជើងវាយក្បាលអ្នកទិញតែម្ដង ហើយបាននិយថាវាយអោយរាងកុំអោយមកទិញលើកក្រោយឈ្លើយចឹងទៀត។

ដោយដល់ម៉ោងធ្វេីការអ្នកទិញមានគ្នា២នាក់បងប្អូនក៏នាំគ្នាទៅធ្វេីការសិន លុះដល់ម៉ោង៤រសៀលថ្ងៃខែឆ្នាំដដែលក៏មកសួរនាំអ្នកលក់ម្ដងទៀតរឿងយកស្បែកជើងវាយក្បាលគាត់(អ្នកទិញ)។

នៅវេលាម៉ោង១៦:៣០នាទីខាងស្នាក់ការផ្សារដើរទាភាស៊ីក៏ឃេីញមានរឿងជម្លោះនោះក៏បានប្រាប់អ្នកទិញមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការផ្សារដើម្បីអោយអ្នកលក់ស្បែកជើងមកដោះស្រាយគ្នាដោយមានការសម្របសម្រួលគ្នាសងជម្ងឹចិត្តថ្លៃវាយក្បាលនឹងស្បែកជើង២០ម៉ឹនរៀល។