ក្រោយផ្ទុះរឿង ព្រះអង្គ កក្កដា សុភ័ណ្ឌ ដែលបានល្បីថាត្រូវគេប្លន់សម្លាប់យ៉ាងព្រៃផ្សៃ នាល្ងាចមិញនេះ ? បានធ្វើឲ្យមហាជន មិនពេញចិត្តនឹងទង្វើបែបនេះ ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា ទោះបីព្រះអង្គម្ចាស់និយាយថា ជាការសម្តែង ហើយកូនសិស្សរបស់គាត់យករូបបង្ហោះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចលើកលែងទោសបានដែរ។
.jpg?1563726986)
យោងតាមប្រភពបានឲ្យដឹងថា ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ( អលជ្ជី ) ក្នុងពត៌មានសង្គម គឺត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហេីយ ។
.jpg?1563726993)
ជាលទ្ធផល ភិក្ខុអង្គនេះបាន លាចាកសិក្ខាបទរួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់នេះ ៕ អាស្រ័យហេតុនេះសូម សាធារណជនទាំងអស់មេត្តាជ្រាប ៕ ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩
.jpg?1563726999)
គួរបញ្ជាក់ផងដែរថា លោក ម្ចាស់ កក្កដា សុភ័ណ្ឌ តែងតែយកអំណោយចុះជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងក្មេងកំព្រាជាដើម។ ប៉ុន្តែថ្មីៗស្រាប់តែធ្វើអោយអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំភារះនិយមរបស់ព្រះសង្ឃអង្គនេះមានដូចជាទូរស័ព្ទទំនើបៗ កាបូបដៃប្រេនៗ ហើយក៏មានថវិការច្រើនរហូតបានទៅលេងក្រៅប្រទេសផងដែរ រហូតមានមតិមួយចំនួនលើកឡើងថាព្រះសង្ឃកក្កដាសុភ័ណ្ឌកំពុងបោកប្រាស់លុយជំនួយមកចាយវាយហ៊ឺហាខ្លួនឯងទៀតផង។
.jpg?1563727010)
.jpg?1563727010)
.jpg?1563727010)
.jpg?1563727010)
.jpg?1563727010)
.jpg?1563727010)