ចរិកថោកមិនស្មើរនឹងសំរាមផង...គេខិតខំ បាញ់លាងសម្អាត ដើម្បីសោភ័ណភាពទីក្រុងស្អាត តែមានមនុស្សមួយចំនួនតួច ស៊ីផឹក សើចសប្បាយហើយ ចុងក្រោយទុកសំរាមគរ គ្មានចេះអៀនខ្មាស់សោះ...
ស៊ីហៀង
-

នាពេលបច្ចុប្បន្នមានបងប្អូនខ្មែរយើងជាច្រើន មិនថាក្មេងចាស់ប្រុសស្រី គឺពួកគាត់បាននាំគ្នា ជួយសំអាត បរិស្ថាន ដើម្បីធ្វើឲ្យទីក្រុងស្អាត ។ ប៉ុន្តែនៅមានមនុស្សមួយចំនួនតូច ដែលមិនព្រមយល់ពីបញ្ហានេះ ដែលជាហេតុធ្វើឲ្យសង្គមមួយនេះមានការធ្លាក់ចុះ ព្រោះតែទង្វើរមិនល្អរបស់ពួកគេ​។


ទន្ទឹមនឹងនេះ ក៏មានជនបរទេសជាច្រើន អ្នកដែលពួកគាត់ខំហោះពីឆ្ងាយ​ ដើម្បីមកកំសាន្តសប្បាយ និងមើលឃើញពីទេសភាព ដ៏ស្រស់ស្អាតនៅប្រទេសកម្ពុជា បែរជាបានឃើញ ពួកគាត់ជាច្រើនអ្នក ដើរកាន់ថង់ បាវ ដើម្បីដើររើសំរាមទៅវិញ តើអ្នកមានចេះខ្មាស់គេខ្លះទេ?


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក Sorn Sopheak-ស៊ន សុភក្រ្ត បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា " អ្នកចោលសំរាមទាំងឡាយណានោះអើយ​ គួរភ្ញាក់រលឹកផង!

ទោះបីជាកម្លាំងប្រជាការពារខណ្ឌដូនពេញ ខិតខំ បាញ់លាងសម្អាតជាប្រចាំក្តី ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនតូច ដែលអញ្ជើញមកលេងកម្សាន្តនៅលើសួនច្បារវត្តបុទុម នេះបរិភោគអាហាររួច បន្សល់ទុកកាកសំណល់អាហារនៅលើការ៉ូឡា និង សួនច្បារដដែល ។


រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែល អញ្ជើញមកលេងកម្សាន្ត សូមមេត្តាចោលសំរាម ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវដើម្បីសោភ័ណភាពអនាម័យស្អាតល្អ នៅក្នុងទីក្រុងយើងទាំងអស់គ្នា ។


សូមបញ្ជាក់ថា: រូបភាពនេះកើតឡើងនៅចន្លោះចាប់ពីម៉ោង ៣:០០នាទី ដល់ម៉ោង ៤:០០ នាទី យប់ ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៩ "។


នេះគឺជាទង្វើរដ៏អាក្រក់មួយ ដែលធ្វើឲ្យសង្គមនេះចុះអន់ថយ និងធ្វើឲ្យមានសំរាម ពាសពេញទីកន្លែងទាំងអស់៕


ប្រភព៖​ Sorn Sopheak-ស៊ន សុភក្រ្ត