ត្រូវគឺត្រូវ ខុសគឺខុសហើយ...បងស្រីម្នាក់​ បានបង្ហោះសារថា មិនយល់គ្រាន់តែ លោកប្អូនសាងគុណវិបត្តិបន្តិចបន្តួចមើលឃើញណាស់ ដល់ពេលលោក ប្អូនជួយមនុស្ស ចាស់ជរា គ្មានអ្នកណាមើលឃើញទេ...
-

កាលពីពេលថ្មីៗនេះ មានករណីដ៏កក្រើក មួយបានកើតឡើង បានធ្វើឲ្យមហាជនមានការមិនពេញចិត្តជាខ្លាំង​ ដោយ ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ( អលជ្ជី ) ក្នុងពត៌មានសង្គម គឺត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហេីយ ។


ជាលទ្ធផល ភិក្ខុអង្គនេះបាន លាចាកសិក្ខាបទរួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់នេះ ។


ក្រោយពេលដែលភិក្ខុ កក្កដា សុភ័ណ្ឌ ត្រូវបានផឹករួចរាល់ហើយ​នោះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Long Samnang"  បានបង្ហោះសារថា "មិនយល់គ្រាន់តែ លោកប្អូនសាងគុណវិបត្តិបន្តិចបន្តួចមើលឃើញណាស់ ដល់ពេលលោក ប្អូន ជួយមនុស្ស ចាស់ជរា នឹងក្មេង អនាថា ជួយគ្រប់យ៉ាង គ្មានអ្នកណា មើលឃើញ ពីទង្វើ ផលបុណ្យ របស់ លោកប្អូនសោះ?


បើសង្ឃដេកជាមួយស្រី វិញ គ្មានអ្នកណាគេ ខ្វល់ខ្វាយ និយាយមនុស្ស សែន សាហាវ ណាស់ អាខាង ច្រណែនឈ្នានីស អ្នកដទៃ កុំហុសគេ មើលមិនចង់ឃើញ បើយកទៅ ធ្វើឲ្យធំ ជាងភ្នំទៅទៀត? តែយ៉ាងណា ខ្ញុំនៅ គាំទ្រទង្វើល្អ របស់ លោកប្អូន សុភណ្ឌ័ កក្ដដា ជានិច្ច"៕


ប្រភព៖ Long Samnang