ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក X Factor Cambodia ដែលកំពុងតែទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជន និងប្រិយមិត្តទូទាំងពិភពលោក។
យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៩ នេះ មានបេក្ខជន បេក្ខនារី ជាច្រើនបានមកដាក់ពាក្យ នៅក្នុងកម្មវិធី ដើម្បីធ្វើការប្រកួតប្រជែងគ្នា ក្នុងការដណ្តើមយកពានរង្វាន់ ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។
ដោយឡែក យើងទៅទស្សនា និងស្តាប់សំលេង ដ៏ក្រអួនក្រៅពីក្មេងប្រុស អាយុ១៤ឆ្នាំម្នាក់ ដែលប្អូនមានស្រុកកំណើត នៅខេត្តកំពង់ចាម ប្អូនប្រុសមានឈ្មោះថា ចាន់ សុបញ្ញា បកស្រាយចំរៀងមួយបទក្រោមចំណងជើងថា "ខូចចិត្តត្បិតព្រាត់អូន"។
ក្នុងបទចំរៀងមួយបទនេះ បញ្ញា ធ្វើបានយ៉ាងល្អ និងធ្វើឲ្យមហាជននៅក្នុងស្ទូឌីយូ ទះដៃ ហោកញ្ជ្រៀវពីសមត្ថភាពក្មេងប្រុសវ័យ១៤ឆ្នាំរូបនេះ ។ ក្រៅពីទស្សនិកជនហើយនោះ គណៈកម្មការយើងក៏បានលើកពាក្យសរសើរចំពោះប្អូនប្រុស ព្រមជាមួយពាក្យថា "Yes" ដល់ទៅបួនថែមទៀតផង។
នេះពិតជាសមត្ថភាពដ៏អស្ចារ្យ មែនទែនសម្រាប់ក្មេងប្រុស វ័យ១៤ឆ្នាំរូបនេះ ដែលគាត់មានសមត្ថភាព និងទឹកដមសំលេង បានយ៉ាងពិរោះ បែបនេះ៕
មានវិដេអូ៖