ស្អាតហើយច្រៀងក៏ពីរោះទៀត...សមត្ថភាពមិនធម្មតា បេក្ខនារី អ៊ុំ ចិន្តា ទទួលបាន Yes ដល់ទៅ...(មានវិដេអូ)
ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី 3 មានបេក្ខជន បេក្ខនារីជាច្រើន បាននឹងកំពុងរងចាំបញ្ចេញសមត្ថភាព ក្នុងការប្រកួតប្រជែងមួយនេះ។ កម្មវិធីការប្រកួតប្រជែងមួយនេះ បានចាក់បញ្ចាំងផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍ស្ថានីយ៍ហង្សមាស HDTV។
ជាក់ស្តែងនៅក្នុងសប្តាហ៍ទី៣នេះ មានបេក្ខនារីម្នាក់ ដែលមកពីរាជធានីភ្នំពេញ កញ្ញា អ៊ុំ ចិន្តា អាយុ១៩ឆ្នាំ បានធ្វើការបកស្រាយក្រោមបទចំរៀងមួយបទមានចំណងជើងថា "ហៅសុបិន" ។
បេក្ខនារីម្នាក់នេះពិតជាមានសមត្ថភាពមិនធម្មតាមែន ដែលកញ្ញាទទួលបាន "Yes" ដល់ទៅ៣ពីគណៈកម្មការ និងអាចបន្តទៅមុខបន្តទៀតបាន៕
មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។