លោក Poeng Chantho បានបង្ហោះសារថា អត់យល់លោក EDC កាត់បន្ថយការប្រើប្រាស់ហើយ តែលុយអស់ច្រើនជាងមុន ខ្ញុំពិតជាមិនយល់ទេ...
មួយរយៈពេលមកនេះ បញ្ហាតំំលៃភ្លើង ហាក់ធ្វើឲ្យបងប្អូនខ្មែរយើង មានការមិនពេញចិត្តជាខ្លាំង ដោយគីឡូភ្លើង ហាក់ឡើងទ្វេរដង ជាហេតុធ្វើឲ្យបងប្អូនជាច្រើន បានធ្វើការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។

ជារៀងរាល់ខែ អគ្គិសនីកម្ពុជា (EDC) បានចេញវិក្កយប័ត្រគិតលុយប្រចាំខែ គ្រាន់តែបានថ្លៃភ្លើងភ្លាម ធ្វើឲ្យមហាជនស្ទើរដាច់ផ្ងារម្តងៗ ព្រោះថា ថ្លៃភ្លើងហាក់ឡើងខ្ពស់ពេក ដែលមិនអាចទទួលយកបាន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Poeng Chantho បានបង្ហោះសារ ដោយការមិនពេញចិត្តជាខ្លាំង ក្រោយពីបានឃើញថ្លៃភ្លើងភ្លាម។ លោកបានបង្ហោះសារថា "អត់យល់លោកEDCកាត់បន្ថយការប្រើប្រាស់ហើយ តែលុយអស់ច្រើនជាងមុន ខ្ញុំពិតជាមិនយល់ទេ តើអោយខ្ញុំរកសុីអោយតែពួកអស់លោកទេអី?រឺក៏ចង់អោយពួកខ្ញុំចំណាកស្រុកទៅធ្វើកាក្រៅប្រទេសទាំងអស់គ្នាទើបពួកលោកសប្បាយចិត្ត?អាណិតកូនខ្មែរផងលោកម្ចាស់។

ប្រភព៖ Poeng Chantho
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។