ជួយស៊ែរយកតែបុណ្យផងចុះ...ពេទ្យថានៅសល់ពេលមិនយូរទេសម្រាប់លោកយាយ គាត់កើតជំងឺមហារីកដំណាក់កាលចុងក្រោយ សង្ឃឹមថានឹងមានបងប្អូនជួយដល់លោកយាយផងចុះ...
នៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៏ បានបង្ហោះសារ នៅលើបណ្តាញសង្គម ដោយសូមអំពាវនាវ ដល់សប្បុរសជន មេត្តាជួយដល់លោកយាយ ចំណាស់ម្នាក់ ដែលគាត់មានជំងឺមហារីកច្រមុះ ដំណាក់កាលចុងក្រោយ ហើយ លោកយាយគាត់មិនមានលទ្ធភាពនៅក្នុងព្យាបាលជំងឺនោះទេ។

លោកយាយមានឈ្មោះថា យ៉ាន ទីលំនៅបច្ចុប្បន្ន ភូមិ ២ សង្កាត់៤ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ ឥលូវគាត់សំរាកនៅមន្ទីរពេទ្យ។

នៅក្នុងគណនីហ្វេសប៊ុករបស់នារី ចិត្តធម៏ បានបង្ហោះសារថា "ពេទ្យថានៅសល់ពេលមិនយូរទេសម្រាប់លោកយាយ??គាត់កើតជំងឺមហារីកដំណាក់កាលចុងក្រោយ គ្មានសាច់ញាត្តិ បងប្អូនទេ ជួយគាត់ផងតាមសទ្ធាបងប្អូន បច្ចុប្បន្នគាត់សម្រាកនៅមន្ទីរពេទ្យព្រះអង្គឌួង??? 012 54 56 84, ABA : 000635152, Name : Nguon Raksmey"។
ប្រភព៖ នារី ចិត្តធម៍
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។